ការសាកល្បងវ៉ាក់សាំងវីរុសកូរ៉ូណារបស់ Oxford ត្រូវបានផ្អាក ដោយសារតែអ្នកស្ម័គ្រចិត្តធ្លាក់ខ្លួនឈឺ

//s6.kh1.co/4d/4d09d4a6e4c719d56593c4b7f215c6a77894d1d9.jpg
សង្គម

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងការសាកល្បងធំៗ ជំងឺផ្សេងៗនឹងកើតឡើងដោយចៃដន្យ ប៉ុន្តែត្រូវតែពិនិត្យឡើងវិញដោយឯករាជ្យ ដើម្បីពិនិត្យរឿងនេះដោយយកចិត្តទុកដាក់។

អង់គ្លេស៖ ការសាកល្បងគ្លីនិកចុងក្រោយសម្រាប់វ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានផ្អាក បន្ទាប់ពីអ្នកចូលរួមក្នុងចក្រភពអង់គ្លេសមានប្រតិកម្មមិនល្អ។ ក្រុមហ៊ុន AstraZeneca បានរៀបរាប់ថា ការបញ្ឈប់គឺជាទម្លាប់មួយ នៅពេលប្រភេទជំងឺមិនទាន់ស្គាល់ច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លទ្ធផលនៃការសាកល្បងវ៉ាក់សាំងកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ នៅជុំវិញពិភពលោក។ វ៉ាក់សាំងរបស់ AstraZeneca និង Oxford ត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងចំណោមវ៉ាក់សាំងផ្សេងទៀត ដែលត្រូវបានបង្កើតជុំវិញពិភពលោក។ ក្ដីសង្ឃឹមមានកម្រិតខ្ពស់ដែលវ៉ាក់សាំងនេះអាចជាថ្នាំដំបូងគេ ដែលដាក់លក់លើទីផ្សារ បន្ទាប់ពីទទួលបានជោគជ័យនូវការធ្វើតេស្ដដំណាក់កាលទី១និងទី២។

ការសាកល្បងវ៉ាក់សាំងវីរុសកូរ៉ូណារបស់  Oxford ត្រូវបានផ្អាកដោយសារអ្នកចូលរួមមានបញ្ហា
ការសាកល្បងវ៉ាក់សាំងវីរុសកូរ៉ូណារបស់  Oxford ត្រូវបានផ្អាកដោយសារអ្នកចូលរួមមានបញ្ហា

ការឈានចូលដំណាក់កាលទី៣នៃការសាកល្បងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ មានអ្នកចូលរួម៣០,០០០នាក់នៅសហរដ្ឋអាមេរិក ក៏ដូចជានៅចក្រភពអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។  ការសាកល្បងជាអន្តរជាតិទាំងអស់ត្រូវបានផ្អាក នៅពេលដែលការស៊ើបអង្កេតឯករាជ្យ ពិនិត្យមើលទិន្នន័យសុវត្ថិភាព មុនពេលដែលនិយតករសម្រេចចិត្តថា តើការសាកល្បងអាចចាប់ផ្ដើមឡើងវិញទេ។

រូបតំណាង
រូបតំណាង

អ្នកនាំពាក្យនៃសាកលវិទ្យាល័យ Oxford បានប្រាប់ឲ្យដឹងថា នៅក្នុងការសាកល្បងធំៗ ជំងឺផ្សេងៗនឹងកើតឡើងដោយចៃដន្យ ប៉ុន្តែត្រូវតែពិនិត្យឡើងវិញដោយឯករាជ្យ ដើម្បីពិនិត្យរឿងនេះដោយយកចិត្តទុកដាក់។ វាជាលើកទី២ហើយ ដែលការសាកល្បងវ៉ាក់សាំងការពារវីរុសកូរ៉ូណានេះត្រូវបានបញ្ឈប់។

ហេតុការណ៍បែបនេះគឺជាទម្លាប់មួយ ក្នុងការសាកល្បងធំៗ ហើយកើតឡើងគ្រប់ពេលដែលអ្នកស្ម័គ្រចិត្តត្រូវបានអនុញ្ញាតឲ្យចូលមន្ទីរពេទ្យ នៅពេលដែលមូលហេតុនៃជំងឺរបស់ពួកគេ មិនត្រូវបានគេដឹងភ្លាមៗ។ គេគិតថា ការសាកល្បងអាចនឹងបន្តឡើងវិញ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T