រាជធានីភ្នំពេញ ៖ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ នោះតារាសម្តែងសាច់សដូច បណ្តូលចេក នាងគង់ ច័ន្ទស្រីមុំ នឹងធ្វើដំណើរចាកចេញ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី នៅពាក់កណ្តាលខែឧសភា ខាងមុខនេះ ដើម្បីថតម៉ូដសម្លៀកបំពាក់ រដូវអាពាហ៍ពិពាហ៍នៅក្នុងប្រទេស ដែនកោះដ៏ស៊ីវិល័យ និងស្រស់ត្រកាលមួយនេះ។

គោលដៅនៃការចាកចេញនេះត្រូវ បានអតីតហ្វ្រេសស៊ីហ្គើលរូបនេះបញ្ជាក់ថា ការចាកចេញជាលើកដំបូងរបស់ នាងនៅក្នុងប្រទេសសិង្ហបុរី នាពេលនេះអាចនឹងធ្វើឡើងថ្ងៃទី១៥ ឧសភា នេះ ដែលមានរយៈពេលយ៉ាង ហោចណាស់៣ទៅ៤ថ្ងៃសម្រាប់ការត្រៀម ខ្លួនថតម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ នៅក្នុងប្រទេសសិង្ហបុរី ។ ទោះជាយ៉ាងណាពេលវេលា នៃការបរិច្ឆេទនេះសម្រាប់នាងនៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះអ្វីៗកំពុងស្ថិតនៅក្នុង ដំណើរការនៃការចរចាគ្នានៅឡើយ ។ តារារូបនេះបន្ថែមថា នេះជាឱកាសលើកដំបូងសម្រាប់ រូបនាងក្នុងការចាកចេញទៅថត ម៉ូដនៅក្រៅប្រទេស បន្ទាប់ពីការងារនៅក្នុងស្រុក ស្ទើរតែដកឃ្លាមិនរួចនោះ ជាពិសេសគឺកម្មវិធី Apsara Award ដែលបានចងជើងនាង មិនឱ្យចេញទៅក្រៅបានយូរនោះ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]