គម្រប់ខួបនៃក្តីស្រលាញ់៤ឆ្នាំ របស់ដេវីត ជាមួយបូព្រឹក្ស ​លេងសុទ្ធឲ្យកាដូបែបនេះ បន្ថែមពីលើឡាន ដែលទើបទិញថ្មីៗ

//s4.kh1.co/cb/cb3ad3af214e7eb0976ec3a5edd5162e598f270b.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ដេវីត និងទេព បូព្រឹក្ស បានធ្វើឲ្យហ្វេន រមួលពោះខ្លាំងណាស់ ពេលឃើញអ្នកទាំងពីរ ស្វីតយ៉ាងនេះនោះ ជាពិសេស យប់នេះ ក៏ជា គម្រប់ខួបអាពាហ៍ពិពាហ៍៤ឆ្នាំផងដែរ។

ភ្នំពេញ៖ បិទភ្នែកបើកភ្នែក មិននឹកស្មានថា ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត ដែលជាអ្នកចម្រៀងដូចគ្នា ស្រលាញ់គ្នា បានទៅដល់៤ឆ្នាំឯណោះ ដែលជារយៈពេលយូរគ្រាន់បើ ខណៈមានរឿង មានបញ្ហា និងមានការមិនពេញមិនពេញថ្លើម ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែពួកគេ នៅតែជំនះវា រហូតពេលនេះ បើទោះបីជា មានរឿងអាក្រក់ កើតឡើង លើពួកគេច្រើន និងធំប៉ុណ្ណាក៏ដោយ គឺពួកគេ មិនដែលចោលគ្នា មានតែកាន់ដៃគ្នាទៅមុខរហូត ហើយទីបំផុត ពេលនេះ ពួកគេ ក៏ធ្វើបានមែន ដោយឆ្នាំ២០២០ នៅយប់នេះ ជាថ្ងៃគម្រប់ខួប៤ឆ្នាំរបស់ពួកគេ។

ក្នុងនោះ ដេវីត ក៏បានសរសេរថា៖

Happy anniversary 4years នាំទីបួននេះបងសុំភ្ជាប់និស្ស័យដោយជញ្ជៀននេះជាសក្សី ដោយសេចក្តីស្រលាញ់សូមអោយបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច សូមអោយចិញ្ចៀនរៀបការធំជាងនេះ

យ៉ាងណាមិញ កាដូធំ ដែលដេវីត បានទិញជាឡាននោះ គឺបានប្រគល់ឲ្យទេព បូព្រឹក្ស រួចទៅហើយ ដែលវាជាកាដូគម្រប់ខួប៤ឆ្នាំដូចគ្នា តែពេលនេះ ដេវីត បានបន្ថែមជាមួយនឹងកាដូមួយទៀត គឺចិញ្ចៀនពេជ្រ ជាមួយនឹងគ្រាប់ពេជ្រ យ៉ាងធំទៀត៕

https://s4.kh1.co/__image/w=650,h=488,q=100/c3/c37a9f11335c34dc206150845c361b0fe4ce36b8.jpg
https://s6.kh1.co/__image/w=650,h=867,q=100/8b/8bfd54dd7848a2157867bdb299d02254956ad17a.jpg
https://s6.kh1.co/__image/w=650,h=883,q=100/e1/e12bc225910d58d193b2a87b3cb5deaf1bb1569e.jpg
https://s4.kh1.co/__image/w=650,h=867,q=100/92/92db8d3c08d1f66b79cc9e90ffc0a7db1ae06ada.jpg
ទេព បូព្រឹក្សងួន ចាន់ដេវីត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T