ស៊ិចស៊ីអីតែស្រីៗ Hussawee បង្អួតសាច់ដុំមួយទំហឹង

//s4.kh1.co/06/066324184f71e154ed0cd232a1925e2dcf9f6fa0.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Kem Hussawee ពេលនេះលោកកាន់តែទទួលបានប្រចាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈ និងមានអ្នកចាប់អារម្មណ៍ខ្លាំងលើរូបសម្បត្តិដ៏ស្រស់សង្ហារបស់លោកផ្ទាល់ផងដែរ។

ថៃ៖ តារាសម្ដែងវ័យ ២៤ឆ្នាំ Kem Hussawee បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ទាំងសមត្ថភាពសម្ដែង និងរូបសម្បត្តមាំមួនដ៏ស្រស់សង្ហារបស់លោកផ្ទាល់។ បើទោះបីទើបតែមានវ័យ ២៤ឆ្នាំ តែតារាប្រុសរូបនេះ អាចក្ដោបក្ដាប់បានតំណែងជា តួឯកប្រុសសឹងតែគ្រប់រឿងនៅក្នុងប៉ុស្តិ៍ទូរទស្សលេច ៧ទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានទេពកោលស្យផ្នែកសិល្បៈហើយ តារាសម្ដែងប្រុសវ័យក្មេងរូបនេះ មានរូបស្រស់អាចធ្វើឲ្យអ្នកគាំទ្រដែលតែងតែទស្សនារឿងរបស់លោក ឲ្យលង់ស្នេហ៍ បាក់ចិត្តគ្រប់ៗគ្នាតែម្ដង។ ក្រៅពីភាពសង្ហា យើងឃើញតារារូបនេះ ក៏ពូកែលេងខ្លួនជាមួយស្ទាយ៍ស៊ីវិល័យទាន់សម័យគួរឲ្យទាក់ទាញខ្លាំង ដោយលោកក៏មាននៅកម្ពស់ខ្ពស់រហូតដល់ ១៨៥ សង់ទីម៉ែត្រឯណោះ។

ជាក់ស្ដែង ថ្មីៗនេះ Kem Hussawee  បានថតម៉ូតសម្លៀកបំពាក់ថ្មី ព្រមទាំងបានបង្ហាញនៅរូបរាងជាមួយសាច់ដុំតឹងណែន កង់ៗមើលទៅពិតជាស៊ិចស៊ីទាក់ភ្នែកខ្លាំង ដោយយូរៗម្ដង ទើបតារាសម្ដែងប្រុសរូបនេះ បញ្ចេញនៅរូបរាងដោះអាវឲ្យហ្វេនៗបានឃើញយ៉ាងដូច្នេះ។ ជាពិសេស រាល់ស្ទាយ៍ដែលតារារូបនេះផុសគឺស៊ីអារម្មណ៍ ទាំងទឹកមុខ និងកាយវិកា ហើយគ្រប់ជ្រុងនៃរូបភាពរបស់លោក ពិតជាសង្ហាតែម្ដង។ 

ក្រោយអ្នកគាំទ្រជាច្រើន បានឃើញរូបភាពថ្មីរបស់ Kem Hussawee ពួកគបានពោលពាក្យសរសើរទៅកាន់រូបសម្បត្តិ និងរូបរាងដ៏សង្ហាលោកសឹងតែមិនដាច់ពីមាត់គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  
Kem Hussawee  និងMookda Narinrak
Kem Hussawee  និងMookda Narinrak
Kem Hussawee 
Kem Hussawee 
Kem Hussawee  និងMookda Narinrak
Kem Hussawee និងMookda Narinrak
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T