ភ្នំពេញ ៖ បុរសជនជាតិចិន ២នាក់ ដោយអាការៈស្រវឹងជោក ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ ពីពួកគេបើក រថយន្ដទាំងស្រវឹង ទៅបុក របាំងដែកចែក ទ្រូងផ្លូវបណ្ដាលឱ្យបាក់ចំនួន ៥ផ្ទាំង ហើយ នៅ ពេលអ្នកកាសែត ចុះទៅយកព័ត៌មាន និងសមត្ថកិច្ចទៅជួយអន្ដរាគមន៍ បែរជាពួក គេទាំង ២ នាក់ ចង់ វាយអ្នកកាសែត និង សមត្ថកិច្ចទៀតផង ។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង ៨ និង៣០នាទី យប់ ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ ព្រះមុនី វង្ស ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។ សមត្ថ កិច្ចបានឱ្យ ដឹងថា មុនពេលកើតហេតុបុរសជនជាតិចិន ២នាក់ មិនស្គាល់អត្ដសញ្ញាណបានធ្វើ ដំណើរតាមរថយន្ដកូរ៉ូឡា ពណ៌ស្លែ ១គ្រឿង ពាក់ ស្លាកលេខភ្នំពេញ 2E-9250 ក្នុងទិសដៅពី ត្បូងទៅ ជើង លុះដល់ចំណុចកើតហេតុបាន រ៉េចង្កូត បុករបាំងដែកចែកទ្រូងផ្លូវបណ្ដាល ឱ្យបាក់ចំនួន ៥ផ្ទាំង។ ក្រោយបង្កគ្រោះថ្នាក់ ចរាចរ ជនជាតិចិនទាំង ២នាក់ បានជិះគេច រហូតដល់សង្កាត់បឹង រាំង ទើបសមត្ថ កិច្ច ចាប់បាន ។ ដោយសារតែឥទ្ធិពលសុរាចង់ វាយអ្នកកាសែត និងសមត្ថកិច្ចទៀតនោះ ទើបបង្ខំឱ្យ សមត្ថកិច្ច ឃាត់ខ្លួនពួកគេ ទាំង២ នាក់ យកទៅប៉ុស្ដិ៍ រីឯរថយន្ដយកទៅរក្សាទុក នៅសាលារាជធានី ភ្នំពេញ ដើម្បីដោះ ស្រាយបន្ដទៀត ៕






ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]