ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣.០០០ ឈុតដល់ក្រសួងសុខាភិបាលសម្រាប់ជុំទីបី

//s4.kh1.co/34/348dd503c9a391633579033d7d4351ce9f7bc202.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងការឧបត្ថម្ភលើកទីបីដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១,០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១,០០០ ឈុត និងឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ ១,០០០ ឈុត។

ភ្នំពេញ៖  នៅក្នុងការឧបត្ថម្ភលើកទីបីដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១,០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១,០០០ ឈុត និងឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ ១,០០០ ឈុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧបករណ៍ប្រមូលសំណាកដែលជាការឧបត្ថម្ភរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស
ឧបករណ៍ប្រមូលសំណាកដែលជាការឧបត្ថម្ភរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស

បំពង់ផ្ទុកសំណាក គឺជាបំពង់សម្រាប់ប្រមូល និងរក្សាសំណាកដែលមានវីរុស ដូចជា វីរុសកូវីដ-១៩ ប៉ារ៉ាស៊ីតដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត និងមីកូប្លាស្មា។ បំពង់នេះ គឺជាបំពង់ប្លាស្ទិកដែលមានគម្របបិទជិត និងអាចរក្សាសំណាកបាន ៤៨ ម៉ោងនៅក្នុងសីតុណ្ហភាពត្រជាក់នៅក្នុងទូទឹកកក។ ឧបករណ៍ប្រមូលសំណាក មានរូបរាងស្រដៀងទៅនឹងសំឡីត្បារត្រចៀកដែលមានដងប្លាស្ទិក ទំហំ និងចុងរាងផ្សេងៗគ្នា។ បំពង់ផ្ទុក និងឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ អាចឲ្យក្រសួងសុខាភិបាលប្រមូល និងពិនិត្យរកសំណាកដែលសង្ស័យថាមានជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព។

ពិធីនេះ មានការចូលរួមពីនាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen និងប្រធានផ្នែកសុវត្ថិភាព និងសុខភាព លោក Emilio Thiel ព្រមទាំងរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ដែលបានទទួលបរិក្ខារទាំងនេះតំណាងឲ្យក្រសួង។

ពិធីប្រគល់ឧបករណ៍ប្រមូលសំណាកដល់ក្រសួងសុខាភិបាល
ពិធីប្រគល់ឧបករណ៍ប្រមូលសំណាកដល់ក្រសួងសុខាភិបាល

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា៖

«ឧបករណ៍ប្រមូលសំណាកទាំងនេះ គឺជាការឧបករណ៍បំពេញបន្ថែមទៅលើម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលយើងបានឧបត្ថម្ភកាលពីលើកមុន។ ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យបុគ្គលិកជួរមុខរបស់ក្រសួងសុខាភិបាលអាចបញ្ជូនសំណាកបានលឿន និងប្រកបដោយសុវត្ថិភាព ដើម្បីធ្វើការវិភាគរកមេរោគដោយប្រើម៉ាស៊ីនធ្វើតេស្តទំនើប។ យើងបន្តគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩»។

ប្រសាសន៍លោក Pern Chen

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយថា៖

« ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់បានល្អ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជានិច្ច និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភបរិក្ខារចាំបាច់ជាច្រើនកន្លងមក។ បរិក្ខារទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយពង្រឹងវិធានការបង្ការជំងឺកូវីដ-១៩»។

ប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ
រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រគល់លិខិតថ្លែងអំណរគុណដល់ លោក Pern Chen
រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រគល់លិខិតថ្លែងអំណរគុណដល់ លោក Pern Chen

ជាមួយនឹងការឧបត្ថម្ភដល់ក្រសួងសុខាភិបាល ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដែលរួមមាន កុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគទំនើប ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគ ៦,៤០០ ឈុត ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភនូវទឹកប្រាក់សរុបជាង ៥៣,០០០ ដុល្លារអាមេរិកដើម្បីប្រយុទ្ធនឹងមេរោគកូវីដ-១៩។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ៤០,០០០ បន្ទះ ជែលលាងដៃ ៤,០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដែលសរុបជាទឹកប្រាក់មានចំនួន ១៥,៤០០ ដុល្លារអាមេរិក ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T