បាត់ដំបងៈ បុរសម្នាក់សម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ត្រូវបានប្អូនស្រីប្រទះឃើញ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៣ នៅក្នុងបន្ទប់ដេក ស្ថិតក្នុងភូមិ.សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង ដោយសារតូចចិត្តខ្លួនមាន ជំងឺសរសៃប្រសាទមើលមិនជា បន្ទាប់មក ត្រូវបានសមត្ថកិច្ចនគរបាលក្រុង ចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចប្រគល់ឲ្យក្រុកគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលបានចងក.សម្លាប់ខ្លួននេះ មានឈ្មោះ ទុយ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ (នៅលីវ) រស់ នៅផ្ទះជាមួយប្អូនស្រីឈ្មោះ ទុយ វណ្ណា អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ.សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមប្អូនស្រីឈ្មោះ ទុយ វណ្ណា បានប្រាប់សមត្ថកិច្ចថា បងប្រុសរបស់ខ្លួន មានជំងឺសរសៃ ប្រសាទជាច្រើនឆ្នាំមកហើយ និងបានរស់នៅជាមួយប្តី ប្រពន្ធនាង ដោយនាងជាអ្នកមើលថែ ផ្គត់ផ្គង់បាយម្ហូបចំណីអាហាររាល់ថ្ងៃ។ មុនពេលកើតហេតុ នៅម៉ោងប្រហែល១ជាងរំលងអធ្រាត្រ ចូលថ្ងៃទី២ ខែមេសានេះ នាងបានឃើញបន្ទប់បងប្រុសនាង មិនទាន់បិទភ្លើងចូលដេកនៅឡើយទេ លុះព្រឹកឡើង បន្ទាប់ពីនាងបានមកពីផ្សារទិញចំណីឲ្យហូប ដូចសព្វដង ប្រហែលម៉ោង៩ព្រឹក នាងបានគោះទ្វារបន្ទប់មិនឮឆ្លើយ ហើយបានដាក់គន្លឹះក្នុងទៀត ពេលនាងសង្ស័យ ក៏មើលតាមបង្អួច ឃើញបង ប្រុសចងក.សម្លាប់ខ្លួនបាត់ទៅហើយ ដោយយកខ្សែនីឡុងចងនិងរតដំបូលក្នុងបន្ទប់។ ពេលនោះនាងក៏បានទូរស័ព្ទ ហៅប្តី ឲ្យមកជួយគាស់គន្លឹះ ទ្វារ រួចហៅសមត្ថកិច្ចនគរបាលបច្ចេកទេសក្រុង ចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ។

ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតចងក.សម្លាប់ខ្លួន ពិតប្រកដមែន រួចបាន ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]