ធ្លាប់តែឃើញសូរ្យគ្រាសនៅលើផែនដី ចុះបើវាកើតឡើងលើភពអង្គារ តើវាមានរូបរាងដូចម្ដេច? (មានវីដេអូ)

//s4.kh1.co/04/04e103ed5bfffe414274d63a1ede57eaa450c4a6.jpg
បច្ចេកវិទ្យា

 ០៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សូរ្យគ្រាសកើតមានលើភពអង្គារជាញឹកញាប់ ជាងនៅលើភពផែនដីរបស់យើង។

អាមេរិក៖ ព្រះចន្ទរបស់ភពអង្គារមិនដូចព្រះចន្ទរបស់ភពផែនដីយើងទេ។ ព្រះចន្ទ Phobos ដែលធំជាងព្រះចន្ទមួយទៀតរបស់ភពអង្គារ គឺស្ថិតនៅជិតភពរបស់វាបំផុត។ បើប្រៀបធៀបទៅនឹងគន្លងគោចរព្រះចន្ទរបស់យើងជុំវិញផែនដីរយៈពេល២៧ថ្ងៃ ព្រះចន្ទ Phobos វិលជុំវិញភពអង្គារស្របទៅនឹងខ្សែអេក្វាទ័រ បីដងក្នុងរយៈពេលមួយថ្ងៃលើភពអង្គារ។ ដូច្នេះសូរ្យគ្រាសកើតមានជាញឹកញាប់លើភពអង្គារ ជាងនៅលើភពផែនដីរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូរ្យគ្រាសលើភពអង្គារ ដែលព្រះចន្ទរបស់វាបាំងពន្លឺព្រះអាទិត្យមិនជិត
សូរ្យគ្រាសលើភពអង្គារ ដែលព្រះចន្ទរបស់វាបាំងពន្លឺព្រះអាទិត្យមិនជិត

ព្រះចន្ទ Phobos ឆ្លងកាត់នៅពីមុខ ប៉ុន្តែមិនដែលបាំងពន្លឺព្រះអាទិត្យទាំងមូលទេ ដូច្នេះហើយសូរ្យគ្រាសនៅលើភពអង្គារគឺបានត្រឹមតែ ជាគ្រាសមិនជិតឬមិនពេញលេញប៉ុណ្ណោះ។ ដោយសារតែ ព្រះចន្ទ Phobos ធ្វើចលនាយ៉ាងលឿន ដូចនេះវាមិនអាចបាំងពន្លឺព្រះអាទិត្យលើសពី៣០វិនាទីឡើយ។ ប៉ុន្តែសូម្បីតែការឆ្លងកាត់រយៈពេលខ្លីនេះ យាន Mars InSight លើភពអង្គារបានកត់ចំណាំអ្វីប្លែក ដែលបានកើតឡើង។

ចំពោះការភ្ញាក់ផ្អើលរបស់អ្នកវិទ្យាសាស្ត្រនៅភពអង្គារ កំឡុងពេលព្រឹត្តិការណ៍គ្រាសនៃព្រះចន្ទ Phobos ឧបករណ៍ seismometer របស់យានបានកត់ត្រាចលនានៅលើដី ដើម្បីតាមដានសកម្មភាពរញ្ជួយដែលអាចកើតមាន ហើយការទ្រេតគឺគ្រាន់តែជាចំណុចតូចមួយឆ្ពោះទៅម្ខាង។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ETH Zurich's Institute of Geophysics កំពុងសិក្សាទិន្នន័យពីយាន Mars InSight ដើម្បីដឹងថា ផលប៉ះពាល់ខ្លះនៃសូរ្យគ្រាសនៅលើផែនដីក៏កើតមានលើភពអង្គារដែរ៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T