អ្នកណាកំពុងរង់ចាំទស្សនាខ្លះ? ប៉ុស្តិ៍លេខ៣ ថៃប្រកាសពីរឿងភាគចំនួន ៣ ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ

//s4.kh1.co/0c/0c1d2e9b251de2fac7ae41e396ef82e40ff15296.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប៉ុស្តិ៍លេខ៣ ថៃប្រកាសពីរឿងភាគចំនួន ៣ ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់នេះ

ថៃ៖ សម្រាប់អ្នកតាមដានរឿងភាគថៃប្រាកដជាកំពុងទន្ទឹងរង់ចាំជាក់ជាមិនខាន។ តួយ៉ាងកាលពីពេលថ្មីៗនេះផងដែរ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានប្រកាសថា នាពេលឆាប់ៗខាងនេះគ្រោងនឹងដាក់បញ្ចាំងរឿងភាគថ្មីចំនួន ៣បន្ថែមទៀត ដើម្បីកុំឲ្យទស្សនិកជនខកបំណង។ ហើយសម្រាប់រឿងភាគទាំង ៣ នេះគឺមានចំណងជើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿង «Roy Leh Marnya»

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សម្រាប់រឿងភាគថ្មី «Roy Leh Marnya» ជាការចូលរួមសម្តែងដោយ Pope Thanawat និង Bella Ranee ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។

តួអង្គក្នុងរឿង «Roy Leh Marnya»
តួអង្គក្នុងរឿង «Roy Leh Marnya»

២. រឿង «Trab Fah Mee Tawan»
រីឯសម្រាប់រឿងថ្មីនេះវិញជាសម្តែងដោយ Mark Prin និង Kao Supassara ដែលមានចំណងជើងថា «Trab Fah Mee Tawan» គឺទើបតែបានថតចប់ថ្មីៗ ហើយក៏គ្រោងនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះផងដែរ។

តួអង្គក្នុងរឿង «Trab Fah Mee Tawan»
តួអង្គក្នុងរឿង «Trab Fah Mee Tawan»

៣. រឿង «Praomook»

លើកនេះតារាប្រុស Pon Nawasch និងតារាស្រី Bua Nalinthip គឺបានចាប់ដៃគ្នាជាថ្មីក្នុងការសម្តែងរឿងថ្មី «Praomook»។ ហើយបើតាមដឹងរឿងភាគថ្មីមួយនេះក៏នឹងចាក់ផ្សាយក្នុងពេលខាងមុននេះផងដែរ៕

តួអង្គក្នុងរឿង «Praomook»
តួអង្គក្នុងរឿង «Praomook»
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T