អ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធទៅនឹងរឿងមួយនេះ

//s4.kh1.co/fa/fa42e63203b9a42e7f70e8cf647a7c38ef106684.png
បច្ចេកវិទ្យា

 ០៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរឃ្លាំមើលតម្លាភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនធំៗចំនួនបីទាក់ទងទៅនឹងការប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសេវាកម្ម Cloud ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។

អាជ្ញាធរឃ្លាំមើលតម្លាភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនធំៗចំនួនបីទាក់ទងទៅនឹងការប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសេវាកម្ម Cloud ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមទៅលើការស៊ើបអង្កេតនេះ ពួកគេក៏បានបើកការស៊ើបអង្កេតទៅលើករណីរំលោភបំពានចំនួន ៦ ថែមទៀត បន្ទាប់ពីទទួលបានការរាយការណ៍ជាច្រើនពីអ្នកប្រើប្រាស់ទាក់ទងនឹងការចោទប្រកាន់ទាំងនេះផងដែរ។ មូលហេតុដែលនាំឱ្យមានការចោទប្រកាន់ទៅលើក្រុមហ៊ុនទាំងបីនោះគឺ ទាក់ទងទៅនឹងការប្រមូល និងប្រើប្រាស់ទិន្នន័យដោយមិនមានការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ ឬដោយគ្មានការអនុញ្ញាតឱ្យប្រមូលទិន្នន័យទាំងនោះដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ជាងនេះទៅទៀតក្រុមហ៊ុន Dropbox ក៏រងការចោទប្រកាន់ថា មិនបានផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ទៅឱ្យអ្នកប្រើប្រាស់ទាក់ទងទៅនឹងនីតិវិធីដើម្បីធ្វើការពិចារណាឡើងវិញក្នុងការបញ្ចប់ការប្រើប្រាស់សេវាកម្មរបស់ពួកគេនោះទេ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅសហព័ន្ធអឺរ៉ុបក៏បានជំរុញឱ្យប្រព័ន្ធបណ្ដាញសង្គមទាំងអស់ ធ្វើការកែសម្រួលខ និងលក្ខខណ្ឌ (T&C) របស់ពួកគេដើម្បីឱ្យងាយស្រួលយល់ ហើយជាលទ្ធផលក្រុមហ៊ុនហ្វេសប៊ុកក៏បានកែសម្រួលខ និងលក្ខខណ្ឌរបស់គេដោយប្រើភាសាសាមញ្ញដែលងាយនឹងយល់រួចហើយផងដែរ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T