រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរ បាលរដ្ឋបាលបឹងសាឡាង ចាប់ខ្លួនកាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី១ ឧសភា ២០១៣ នៅពេលធ្វើសកម្មភាពលួចម៉ូតូម៉ាកវ៉េវ ពណ៌ប្រផេះ ស៊េរី២០០៦ មួយគ្រឿងរបស់ប៉ូលិស ខណ្ឌ៧មករា ដែលចតទុកមុខផ្ទះលេខ៥០B ផ្លូវលេខ៣៣៦ ភូមិទី១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក តែលួចមិនបាន សម្រេចត្រូវម្ចាស់ទាន់ស្រែកចោរៗ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះទន់ ប៊ឺ ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះអៀង សុភី ហៅណារិន ភេទប្រុស អាយុ៤៨ឆ្នាំ ជានគរបាលរដ្ឋបាលអូរឫស្សីទី៤ ខណ្ឌ៧មករា មានទីលំនៅផ្ទះលេខ២១EO ផ្លូវសឡា ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមព័ត៌មានឱ្យដឹងទៀតថា មុនពេលកើតហេតុមន្ត្រីប៉ូលិសរូបនោះបានធ្វើដំណើរ ទៅលេងផ្ទះម្តាយហើយបានចតទុកម៉ូតូម៉ាកវ៉េវ ពណ៌ប្រផេះ ស៊េរី២០០៦ មួយគ្រឿង នៅមុខផ្ទះម្តាយចំណុចកើតហេតុ ខណៈពេលកំពុងហូបបាយ ស្រាប់តែចោរថ្លើមធំដែលជា ជនជាតិវៀតណាម ចូលលួចដោយប្រើដែកសំប៉ែតចុងស្រួចធ្វើសកម្មភាពកាច់.កម៉ូតូ ។ នៅក្នុងសកម្មភាពនេះជនសង្ស័យកាច់ សោបានបណ្តើរចេញតែជាប់សោ.កមួយទៀត ហើយត្រូវប្អូនថ្លៃរបស់មន្ត្រីប៉ូលិស ឃើញស្រែកចោរៗនាំគ្នាចេញចាប់គាប់ ជួនពេលនោះ ត្រូវកម្លាំងប៉ូលិសល្បាត នគរបាលរដ្ឋបាលបឹងសាឡាង បានជួយអន្តរាគមន៍ដេញចាប់បានតែម្តង ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]