ខួបអាពាហ៍ពិពាហ៍ នៅ សូនីតា និងស្វាមី សាមញ្ញមែន តែពិតជាមានក្ដីសុខខ្លាំង

//s6.kh1.co/18/184e60d73680509897ddbae0d43efec344b1e717.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មកមើលទិដ្ឋភាព ក្នុងកម្មវិធីជប់លៀងខួបអាពាហ៍ពិពាហ៍ របស់ តារាសម្ដែងស្រី អ្នកនាង នៅ សូនីតា និងស្វាមី ថ្វីត្បិតតែរៀបចំយ៉ាងសាមញ្ញមែន តែពិតជាមានភាពកក់ក្ដៅ ប្រកបដោយក្ដីសុខ។

ភ្នំពេញ៖ ទោះជាមានស្វាមី និងកូនប្រុសតូចរួចទៅហើយ តែតារាសម្ដែងស្រី អ្នកនាង នៅ សូនីតា នៅតែមានភាពល្បីល្បាញ និងប្រជាប្រិយភាព ដែលទទួលបានពីការគាំទ្ររបស់ទស្សនិកជនជាច្រើន ចំពោះ សមត្ថភាព ក៏ដូចជារូបសម្រស់របស់នាង ផ្ទាល់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះ នៅក្នុងជីវិតគ្រួសារ ក៏កាន់តែមានក្ដីសុខទ្វេដង ក្នុងគ្រួសារមួយដ៏ពេញលេញ ថែមទាំងមានភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ពីស្វាមីរបស់ខ្លួន បន្ទាប់ពីបានសាងស្នេហ៍នឹងគ្នាអស់រយៈពេល ជាច្រើនឆ្នាំ។ 

ជាក់ស្ដែង កាលពីមុននេះបន្តិច អ្នកនាង ក៏បានបង្ហាញពីទិដ្ឋភាព នៅក្នុងការរៀបចំធ្វើខួបអាពាហ៍ពិពាហ៍ គម្រប់ ២ ឆ្នាំ ក្នុងពេលដែលបានចាប់ដៃគ្នាជាប្ដីប្រពន្ធ ដែលនៅក្នុងកម្មវិធីមួយនេះ អ្នកនាង និងស្វាមី បានរៀបចំ ក៏ដូចជា មានការតុបតែងយ៉ាងសាមញ្ញ ជាមួយនឹងក្រុមគ្រួសារ ប៉ុន្តែធ្វើឲ្យមើលពី សុភមង្គល និងក្ដីស្រលាញ់ពីស្វាមីភរិយាមួយគូ ដែលមានភាពស្មោះស្ម័គ្រ ចំពោះគ្នាទៅវិញទៅមកថែមទៀត។ 

ជាពិសេស នោះគឺ នាងថែមទាំងបានបង្ហោះសារ ប្រាប់ឲ្យដឹងថា ទោះជាមិនមានកាដូអ្វីពិសេស ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ តែស្វាមីនាងក៏បានទិញអាវជូននាង ខណៈពេលដែលនាងក៏បានពាក់វាចូលរួមនៅក្នុងកម្មវិធីមួយនេះ យ៉ាងមានក្ដីសុខ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា
 អ្នកនាង នៅ សូនីតា និង ស្វាមី 
 អ្នកនាង នៅ សូនីតា និង ស្វាមី 
ទិដ្ឋភាព ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ របស់ អ្នកនាង នៅ សូនីតា និង ស្វាមី 

នៅ សូនីតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T