ប្រទេសអូទ្រីសកំពុង​ពិចារណា លក់យន្តហោះចម្បាំង១៥គ្រឿងឱ្យឥណ្ឌូណេស៊ី

//s6.kh1.co/b1/b1c72d393153b48e766a811f975a60d7f54f6b9c.jpg
សង្គម

 ០៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោកស្រី Klaudia Tanner រដ្ឋមន្រ្តីក្រសួងការពារជាតិអូទ្រីសបានឆ្លើយតបជាផ្លូវការទៅនឹងសំណើរបស់ឥណ្ឌូនេស៊ីក្នុងការទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ១៥គ្រឿង

វីយែន៖ លោកស្រី Klaudia Tanner រដ្ឋមន្រ្តីក្រសួងការពារជាតិអូទ្រីសបានឆ្លើយតបជាផ្លូវការទៅនឹងសំណើរបស់ឥណ្ឌូនេស៊ីក្នុងការទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ១៥គ្រឿង ពីប្រទេសរបស់លោកស្រី ដោយបន្ថែមថា លោកស្រីបានណែនាំដល់អគ្គសេនាធិការអូទ្រីស ឱ្យត្រៀមសម្រាប់ការចរចាជាមួយទីក្រុងចាកាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto បានសរសេរលិខិតមួយច្បាប់ ទៅកាន់សមភាគីអូទ្រីសលោកស្រី Klaudia Tanner កាលពីខែកក្កដាកន្លងទៅថា៖ ដើម្បីសំរេច​គោលបំណងរបស់ខ្ញុំ ក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសឥណ្ឌូណេស៊ី។ ដូច្នេះខ្ញុំសូមស្នើឱ្យមានការពិភាក្សាជាផ្លូវការជាមួយ​លោកស្រី ​ដើម្បីសុំទិញយន្តហោះចម្បាំង Typhoon ទាំង ១៥គ្រឿងពីអូទ្រីស​​ ​សំរាប់យកមកដាក់បម្រើការក្នុងជួរកងទ័ពអាកាសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

គួរឱ្យដឹងដែរថា​ ប្រទេសអូទ្រីសបានទិញ​យន្តហោះចម្បាំង Typhoon តាំង ១៥គ្រឿងនេះ កាលពីឆ្នាំ ២០០២ នៅក្នុងកិច្ច​ព្រមព្រៀងមួយ ដែលមាន​ទំហំទឹកប្រាក់ ​២.២៨ ពាន់លានដុល្លារ។ ហើយប្រសិនបើអូទ្រីសយល់ព្រម​លក់វាបន្តទៅឱ្យឥណ្ឌូណេស៊ី នោះសេចក្តីប្រាថ្នារបស់រុស្ស៊ី ក្នុងការលក់យន្តហោះ​ចម្បាំង Sukhoi Su-35 Flanker ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏អាចនឹងត្រូវ​លុបចោលដែរ៕

យន្តហោះចម្បាំង Eurofighter Typhoon 
យន្តហោះចម្បាំង Eurofighter Typhoon 
អូទ្រីសកំពុង​ពិភាក្សាលើដំណើរការលក់យន្តហោះចម្បាំង Eurofighter Typhoon ឱ្យឥណ្ឌូណេស៊ី
អូទ្រីសកំពុង​ពិភាក្សាលើដំណើរការលក់យន្តហោះចម្បាំង Eurofighter Typhoon ឱ្យឥណ្ឌូណេស៊ី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T