ឃើញគេស៊ែរព្រាតពីដំណើរកម្សាន្តគ្រួសារ Kik Danai លើកនេះកាន់តែមានសុភមង្គលជាងមុន

//s6.kh1.co/4c/4ca2387ddd77ba1843cf27487385f28bb8d97094.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងប្រុស Kik Danai ក្រោយរៀបការ និងមានកូនប្រុសរួច លោកតែងតែបង្ហោះរូបភាពបង្អួតពីសុភមង្គលក្នុងគ្រួសារទៅកាន់ហ្វេនៗជានិច្ច។

ថៃ៖ បន្ទាប់ពីទទួលបានសមាជិកថ្មីជាកូនប្រុស Kik Danai កាន់តែមានក្ដីសុខក្នុងគ្រួសារលើសពេលមុនៗ ហើយជារឿយៗតារាសម្ដែងប្រុសរូបសង្ហាម្នាក់នេះ តែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារឲ្យហ្វេនៗបានឃើញជាញឹកញាប់ថែមទៀតផង។ ដោយរាល់រូបភាពដែលលោកសម័យថ្មីបង្ហោះ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនដែលនិយមលេងលើបណ្ដាញសង្គមផងដែរ។​  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញតារាប្រុសរូបនេះ ដឹកដៃភរិយា និងកូនប្រុសសំណព្វចិត្តដើរកម្សាន្តនៅតាមតំបន្តព្រៃភ្នំជាលក្ខណៈគ្រួសារផងដែរ។ ហើយរាល់ដំណើរកម្សាន្តរបស់លោក មើលទៅពោរពេញដោយក្ដីសុខ និងមានភាពសប្បាយរីករាយយ៉ាងខ្លាំងមិនថា ភរិយា និងកូនតូចរបស់លោកនោះទេ។ ជាពិសេស តារារូបនេះ ក៏តែងតែថតផ្ដិតនៅរូបភាពស្អាតៗពីសកម្មភាពជាមួយគ្រួសារតូចខ្លួន បង្ហោះចូលក្នុងគណនីបណ្ដាញសង្គមខ្លួនទៀតផង។​

ជាក់ស្ដែង កាលពីម្សិលមិញនេះ ​Kik Danai បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកពេលទៅដើរលេង មានការបោះតង់សម្រាកលំហែកាយជាមួយភរិយា និងកូនប្រុសសាជាថ្មី។  ម្យ៉ាងវិញទៀត រូបភាពថ្មីនោះ ក៏មិនខុសពីលើកមុនៗប៉ុន្មានឡើយ គឺចង់បង្ហាញឲ្យឃើញថា ជីវិតគ្រួសារលោកតាំងពីមានកូនប្រុសរួចមក ពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងជាងមុន ជាពិសេស ចំណងស្នេហាប្ដីប្រពន្ធលោកកាន់តែរឹងមាំទ្វេដងគួរឲ្យកត់សម្គាល់៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Kik Danai  ជាមួយភរិយា និងកូនប្រុស
 Kik Danai  ជាមួយភរិយា និងកូនប្រុស
 Kik Danai  ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai  ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai ជាមួយភរិយា និងកូនប្រុស
 Kik Danai និងកូនប្រុស
 Kik Danai និងកូនប្រុស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T