ឥណ្ឌា៖ អ្នកបើករថយន្ដសង្គ្រោះបន្ទាន់ម្នាក់ មានឈ្មោះថា Nowfal វ័យ២៥ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីរំលោភអ្នកជំងឺកូវីដ-១៩ ខណៈពេលធ្វើដំណើរតាមផ្លូវ។

យោងតាមសម្ដីរបស់ប៉ូលិសបានឲ្យដឹងថា ករណីនេះ បានកើតឡើងនៅយប់ថ្ងៃសៅរ៍ទី៥ ខែកញ្ញាកន្លងទៅ នៅពេលដែលជនសង្ស័យ បានបញ្ជូនអ្នកជំងឺពីរនាក់ទៅកាន់មន្ទីពេទ្យពីរផ្សេងគ្នា។ ហើយអ្នកជំងឺទាំងពីរ គឺសុទ្ធសឹងតែជាមនុស្សស្រី ដែលម្នាក់មានវ័យ៤០ឆ្នាំ និងម្នាក់ទៀតមានវ័យ១៩ឆ្នាំ។

យ៉ាងណាមិញ បន្ទាប់ពីបញ្ជូនស្ត្រីវ័យ៤០ឆ្នាំដល់គោលដៅហើយ ជនសង្ស័យ បានធ្វើដំណើរជាមួយអ្នកជំងឺវ័យ១៩ឆ្នាំ ទៅកាន់មន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Pandalam។ ហើយឆ្លៀតឱកាសស្ងាត់ល្អ ជនសង្ស័យ ក៏បានចាប់រំលាភអ្នកជំងឺនៅក្នុងរថយន្ដផ្ទាល់តែម្ដង។

ក្រោយពីរំលោភរួច ជនសង្ស័យ បានសុំទោស និងអង្វរនារីរងគ្រោះ មិនឲ្យនិយាយប្រាប់នរណា តែទោះជាយ៉ាងណាក៏ដោយ នារីរងគ្រោះក៏បានថតវីដេអូដែលបង្ហាញពីការសុំទោស ទុកជាភស្តុតាងផងដែរ។ លុះពេលមកដល់មន្ទីរពេទ្យ នាងក៏បានរាយការណ៍ទៅកាន់បុគ្គលិកពេទ្យភ្លាមៗ។

ជុំវិញករណីខាងលើនេះ ជនសង្ស័យ ត្រូវបានដកចេញពីតួនាទីជាអ្នកបើករថយន្ដសង្គ្រោះបន្ទាន់ និងឃុំខ្លួន ខណៈពេលការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ូលិសដែលរៀបរាប់ពីករណីខាងលើ
ជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]