សត្វកណ្ដុរដែលត្រូវបានពិសោធ លើស្ថានីយអវកាស អាចនឹងជួយមនុស្សលោក ពីជំងឺសាច់ដុំនិងឆ្អឹង

//s6.kh1.co/b4/b42a3365a07f2b8ee93105fccee1a74ade68685a.jpg
បច្ចេកវិទ្យា

 ០៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការកំណត់ទិសដៅនេះក៏អាចត្រូវបានប្រើ ដើម្បីជួយមនុស្សនៅលើផែនដីដែលជួបប្រទះការបាត់បង់សាច់ដុំនិងឆ្អឹង។

អាមេរិក៖ កណ្ដុរខ្លាំងដែលជាផ្នែកមួយនៃការពិសោធសុខភាពនៅស្ថានីយអវកាសអន្តរជាតិបានបង្ហាញថា ការបិទផ្លូវផ្ដល់សញ្ញាម៉ូលេគុលអាចប្រឆាំងនឹងការបាត់បង់ដង់ស៊ីតេសាច់ដុំនិងឆ្អឹង នៅពេលអវត្តមាននៃទំនាញផែនដី។ ការសិក្សាថ្មីនេះក៏បានបង្ហាញផងដែរថា ការព្យាបាលនេះបានជំរុញការស្ដារសាច់ដុំនិងឆ្អឹងឡើងវិញ នៅពេលសត្វកណ្ដុរបានវិលមកផែនដីវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វកណ្ដុរដែលស្ថិតនៅក្នុងការពិសោធ
សត្វកណ្ដុរដែលស្ថិតនៅក្នុងការពិសោធ

លទ្ធផលទាំងនេះអាចជួយអ្នកស្រាវជ្រាវ ពីព្រោះពួកវាអាចត្រូវបានប្រើ ដើម្បីអភិវឌ្ឍការព្យាបាលដែលអាចជួយអវកាសយានិក កាត់បន្ថយការបាត់បង់សាច់ដុំនិងឆ្អឹង ដែលពួកគេបានជួបប្រទះក្នុងចន្លោះពេលនៅទីអវកាសរយៈពេលវែង។ ការកំណត់ទិសដៅនេះក៏អាចត្រូវបានប្រើ ដើម្បីជួយមនុស្សនៅលើផែនដីដែលជួបប្រទះការបាត់បង់សាច់ដុំនិងឆ្អឹង ដោយសារតែស្ថានភាពផ្សេងៗដូចជាជំងឺសាច់ដុំ ជំងឺពុកឆ្អឹង និងជំងឺដែលបណ្ដាលឲ្យសាច់ដុំរួមស្វិត ដូចជាជំងឺមហារីក ជំងឺបេះដូង មេរោគចូលក្នុងឈាម និងជំងឺអេដស៍។

ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Proceedings of the National Academy of Science​។ អវកាសយានិករបស់ណាសា លោក Drew Morgan, Christina Koch និង Jessica Meir ដែលបានចូលរួមការធ្វើពិសោធន៍មួយនេះ ខណៈស្ថិតនៅលើស្ថានីយអវកាស ត្រូវបានដាក់បញ្ចូលជាអ្នកនិពន្ធនិងការតាមដានលើការសិក្សានេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T