បុរសម្នាក់ដែលធ្វើការខាងក្រុមហ៊ុនអគ្គីសនី គឺជាមនុស្សលើសទំងន់។ ក្រុមហ៊ុនរបស់គាត់បានទិញរថយន្ដ ដ៏ពិសេសមួយសំរាប់គាត់ ដើម្បីបើកធ្វើការ តែដោយសារតែមានការលំបាក់ ក្នុងការបើកបរ ក្រុមហ៊ុនក៏បានបញ្ឈប់ ការងាររបស់គាត់។ ក្រោយមក គាត់ក៏បានធ្វើការសម្រក់ទម្ងន់ជាង ១០៨គីឡូក្រាម ស្មើនឹងពាក់កណ្ដាលនៃទម្ងន់របស់គាត់។

យោងតាមប្រភពព័ត៌មាន ឌេលីមេល លោក Dean Worrall អាយុ៣៦ឆ្នាំ បានសម្រកទម្ងន់អស់ ១០៨គីឡូក្រាម បន្ទាប់ពីគាត់ សំរេចចិត្តធ្វើលំហាត់ប្រាណ អស់រយៈពេល២ឆ្នាំ។ កាលពីមុនគាត់មានទម្ងន់រហូតដល់ ២១០គីឡូក្រាម ប៉ុន្តែដោយសារតែការខិតខំ តមអាហារជាពិសេស រួមទាំងធ្វើលំហាត់ប្រាណផងនោះ គាត់ក៏ទទួលបាននូវអ្វីដែលគាត់ចង់បាន។ កាលពី២ឆ្នាំមុន ទំហំចង្កេះរបស់គាត់ស្មើនឹង ១៧២.៧២សង់ទីម៉ែត្រ គ្រាន់តែរយៈពេល២ឆ្នាំចុះសល់ត្រឹម ១០១សង់ទីម៉ែត្រ ជាចុងក្រោយ គាត់ក៏បានវិលត្រលប់ទៅកន្លែងធ្វើការវិញបាន។

គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ ឲ្យតែដាក់ចិត្តធ្វើ នោះអ្នកនឹងទទួលនូវផល ក្នុងថ្ងៃណាមួយជាមិនខាង។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]