ដូចឲ្យហេតុ មុនស្លាប់ ភរិយាតារាជើងចាស់​ Rong Kaomoolkadi មានហេតុការណ៍ដ៏រន្ធត់មួយកើតឡើង

//s4.kh1.co/35/35b803e4e77160076f8c891f395162f14d3b5a85.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពី ភរិយាជាទីស្រលាញ់បានទទួលមរណភាព តារាសម្ដែងជើងចាស់ លោក Rong Kaomoolkadi ដាច់ចិត្តទម្លាយ ពីហេតុដែលបានកើតឡើងមុនពេលដែលភរិយាលោក បានបាត់បង់ជីវិត

ថៃ៖ គឺជារឿងហេតុដ៏ក្រៀមក្រំ សម្រប់ហ្វេនៗជាច្រើន បន្ទាប់ពី អ្នកស្រី Mae Thum Pathumwadee ដែលជាភរិយា របស់តារាសម្ដែងជើងចាស់ លោក Rong Kaomoolkadi បានទទួលមរណភាព ក្រោយពេលមានជំងឺរ៉ាំរៃ អស់រយៈពេល ៨ ឆ្នាំ មកហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះរឿងដ៏ក្រៀមក្រំមួយនេះ លោក Rong Kaomoolkadi ក៏បានចេញមកបង្ហើបពីរឿងហេតុមួយចំនួន មុនពេលដែលភរិយារបស់ខ្លួនបានទទួលមរណភាព ខណៈពេលមុនស្លាប់នោះ ប្ដីប្រពន្ធអ្នកទាំងពីរ បានសន្យានឹងគ្នាថា មិនត្រូវទុកគ្នានោះទេចោលទេ ព្រមទាំងបានថើបលាគ្នាជាលើកចុងក្រោយ មុនពេលដែលភរិយាលោកអស់ដង្ហើមថែមទៀត។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ លោកបានបង្ហើបទៀតថា មានរឿងហេតុដូចដែលបានប្រាប់ជាមុន ដោយសារតែ បន្ទប់ដាក់ព្រះ មានភ្លើងឆេះជាលើកដំបូង មុនពេលដែលភរិយារបស់លោកបានបាត់បង់ជីវិតថែមទៀតផង។ រហូតមកដល់ពេលនេះ លោកក៏បានធ្វើអ្វីគ្រប់យ៉ាងដើម្បីភរិយាជាទីស្រលាញ់ផងដែរ​ ហើយក៏ចង់ឱ្យភរិយាខ្លួនមានជីវិតរស់ឡើងវិញ ប៉ុន្តែវាគឺជារឿងដែលមិនអាចទៅរួចទេ ។ 

អាចនិយាយបានថា វាគឺជាវាសនា ដែលបានកំណត់ទៅហើយ ដូច្នេះ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន បានត្រឹមតែផ្ញើការលើកទឹកចិត្ត និងជួយរំលែកទុក្ខ ចំពោះលោក និងគ្រួសារផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ភរិយា របស់ Rong Kaomoolkadi
ភរិយា របស់ Rong Kaomoolkadi
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi និង ភរិយា  
Rong Kaomoolkadi 
Rong Kaomoolkadi 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T