រុស្សុី៖ ដូចដែលប្រិយមិត្តអ្នកអានមួយចំនួនបានជ្រាបខ្លះៗហើយ ទាក់ទងទៅនឹងករណីក្មេងស្រីឈ្មោះ Darya វ័យ១៣ឆ្នាំ ធ្លាប់អះអាងថានាងមានផ្ទៃពោះជាមួយនឹងក្មេងប្រុសឈ្មោះ Ivan វ័យ១០ឆ្នាំ។ តែក្រោយមក នាងក៏បានបកស្រាយការពិត ថានាងមានផ្ទៃពោះ បន្ទាប់ពីត្រូវបានបុរសវ័យ១៦ឆ្នាំចាប់រំលោភ ហើយដោយសារតែភាពខ្មាស់អៀន ទើបនាងព្យាយាមលាក់បាំងការពិត។

យ៉ាងណាក្ដី កាលពីថ្ងៃទី១៦ ខែសីហា នាង Darya បានសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ និងមានសុខភាពល្អម្នាក់ នៅឯមន្ទីរពេទ្យសម្ភពមួយកន្លែង ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្សុី។ ហើយកូនស្រីរបស់នាង មានទម្ងន់ប្រមាណ៣.៦គីឡូក្រាម និងដាក់ឈ្មោះឲ្យថា Emelia

ទន្ទឹមនឹងនេះដែរ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន NGS24 បានរាយការណ៍ពីការធ្វើតេស្ត DNA ទៅលើកូនស្រីរបស់នាង Darya ដោយបង្ហាញឲ្យឃើញថា ក្មេងប្រុសវ័យ១៦ឆ្នាំ ដែលចាប់រំលោភនាង គឺជាឪពុករបស់កូននាងយ៉ាងពិតប្រាកដមែន។

យ៉ាងណាមិញ ឥឡូវនេះ នាង Darya បានមើលថែកូនរបស់ខ្លួនយ៉ាងដិតដល់ ដែលមានម្ដាយវ័យ៣៥ឆ្នាំជួយមើលថែផងដែរ។ ហើយចំណែកក្មេងប្រុស Ivan វិញ មិនបានរស់នៅជាមួយនាងជារៀងរាល់ថ្ងៃឡើយ ដោយចំណាយពេលយូរៗមកលេងម្ដងប៉ុណ្ណោះ។ ហើយនៅពេលក្មេងប្រុស Ivan ឈានចូលវ័យ១៦ឆ្នាំ គេនឹងបំពេញតួនាទីជាឪពុករបស់ក្មេងផ្ទាល់តែម្ដង។

គួរបញ្ជាក់ដែរថា ចំពោះមុខមាត់របស់កូនស្រីនាង Darya នឹងបង្ហាញឲ្យគ្រប់គ្នាឃើញនៅពេលគ្រប់៤០ថ្ងៃបន្ទាប់ពីសម្រាល ដែលគោរពទៅតាមប្រពៃណីរបស់ប្រទេសរុស្សុីផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រី Darya និងក្មេងប្រុស Ivan
ក្មេងស្រី Darya និងក្មេងប្រុស Ivan
ក្មេងស្រី Darya និងកូនស្រីរបស់នាង
ក្មេងស្រី Darya និងកូនស្រីរបស់នាង
ក្មេងស្រី Darya និងកូនស្រីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]