យោងតាមគេហទំព័រ DailyMail បានអោយដឹងថា បុរសម្នាក់ដែលញៀនបរិភាគសត្វល្អិត បានបរិភោគសត្វល្អិតជាង ៥០០០ប្រភេទ ក្នុងរយៈពេល ១១ឆ្នាំ ចុងក្រោយនេះ។

លោក David Gracer អាយុ ៤៧ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស  រស់នៅ Providence  កោះ Rhode បាននិយាយថា គាត់បានរក្សាទុកសត្វល្អិតមួយចំនួន ដែលគាត់ចូលចិត្ត  ក្នុងទូទឹកកករ នៅបន្ទប់ក្រោមដី ដូចជា សត្វដុកមឿ សត្វកន្លាត និង សត្វខ្ទួយ ជាដើម។ លោក Gracer បាននិយាយបន្តថា អាហារដែលគាត់បរិភោគមិនធម្មតាទេ ចំណែក ប្រពន្ធរបស់គាត់ ឈ្មោះ Kim Jason ក៏មិនសប្បាយរីករាយ នឹងចំនូលចិត្តដ៏ចម្លែករបស់គាត់ដែរ។

គាត់និយាយបញ្ជាក់ថា នៅក្នុងទូរទឺកកករ ក្រោមដី របស់គាត់ មានសត្វល្អិតប្រមាណ 12,000ក្បាល មាន ចំនួន ២០ ប្រភេទ ខុសៗគ្នា។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?













ដោយ រ៉ាស៊ី

 ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]