ជាសង្សារគ្នាមិនសូវបានDate ស្រាប់តែសង្សារ Mario ចេញមុខនិយាយថា...

//s6.kh1.co/e0/e041bc935e93b0c93bd7f9a52b6b379b24ba1223.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទាក់ទងនឹងគ្នាយូរហើយដែរ ប៉ុន្តែមិនសូវបង្ហាញពីភាពផ្អែមល្ហែម ព្រមទាំងមិនដែលមានព័ត៍មានអាស្រូវនឹងគ្នាទៀត ទើបគូស្នេហ៍របស់​ Mario នាង Junji ដាច់ចិត្តទម្លាយពីមូលហេតុបែបនេះ

ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយដែលមានរយៈពេលយូរទៅហើយ រវាងតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក Mario និងគូស្នេហ៍របស់លោក នាង Junji  បន្ទាប់ពីមានទំនាក់ទំនងនឹងគ្នាជិត ៧ ឆ្នាំ ប៉ុន្តែឃើញថា អ្នកទាំងពីរ ហាក់ដូចជាមិនសូវមានពេលវេលាស្វីតៗជាមួយគ្នា ដើម្បីចែកចាយនៅលើបណ្ដាញសង្គមឡើយ ដែលធ្វើឲ្យហ្វេនៗមួយចំនួន មានការងឿងឆ្ងល់ពីទំនាក់ទំនងរបស់អ្នកទាំងពីរយ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ នាង Junji ដែលជាគូស្នេហ៍សំណព្វចិត្ត របស់​ Mario ក៏បានឆ្លៀតឱកាស បើកឲ្យអ្នកគាំទ្រអាចសួរសំណួរ អំពីបញ្ហាផ្សេងៗ ប៉ុន្តែនៅក្នុងនោះ ពួកគេក៏បានសួរអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយមិនសូវបានបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស ដោយសារតែ មិនមានព័ត៌មានដែលនិយាយអំពីការឈ្លោះប្រកែកគ្នារបស់គូស្នេហ៍មួយគូ ផងដែរ។ 

យ៉ាងណាមិញ នៅក្នុងឱកាសនេះ Junji ក៏បានធ្វើការឆ្លើយតប ទៅកាន់ហ្វេនៗឲ្យអស់ចម្ងល់នៅក្នុងចិត្ត ដោយមានហេតុផលមួយចំនួន ដែលបានរៀបរាប់ថា៖

តើអ្នកធ្លាប់បានប៉ះហើយឬនៅ? ប៉ុន្តែ នៅពេលខ្ញុំធំឡើង ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើមុនគេ។ សម្រាប់គាត់ ក៏មានអ្វីដែលត្រូវធ្វើដូចគ្នា ហើយ Junji ក៏មានអ្វីដែលត្រូវធ្វើដែរ។ និយាយឲ្យចំទៅ គឺត្រូវប្រើពេលវេលាឲ្យបានច្រើនបំផុត។ ហើយនៅពេល ដែលយើងទំនេរ យើងនឹងបានជួបគ្នា។ ជីវិតរបស់យើង មិនគួរធ្វើឲ្យវាស្មុគស្មាញនោះទេ។ ដូច្នេះ ខ្ញុំគិតថាវាពិតជាសប្បាយណាស់ តែក៏កុំមើលស្រាលវាដូចគ្នា។ 

Junji

បន្ទាប់ពីបើកបង្ហាញបែបនេះ អាចឲ្យហ្វេនៗជាច្រើន ពិតជាបានយល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ ដែលតែងតែយល់យោគគ្នាទៅវិញទៅមក ដូច្នេះហើយ វាមិនចម្លែកនោះទេ ដែលអ្នកទាំងពីរពិតជាមានទំនាក់ទំនងយ៉ាងយូរអង្វែង រហូតដល់ទៅ ៧ ឆ្នាំទៅហើយ ហើយក៏ជឿជាក់ថា អ្នកទាំងពីរ នឹងអាចឆ្លងកាត់វា បានយ៉ាងងាយស្រួលផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mario 
Mario 
Mario 
Mario 
Mario 
Mario 
គូស្នេហ៍របស់ Mario 
គូស្នេហ៍របស់ Mario 
គូស្នេហ៍របស់ Mario 
គូស្នេហ៍របស់ Mario 
សារបង្ហោះពី គូស្នេហ៍របស់ Mario 
សារបង្ហោះពី គូស្នេហ៍របស់ Mario 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T