កំពង់ឆ្នាំងៈ គេធ្លាប់តែឃើញ ស្នេហានេនទុំ និងនាងទាវ ក្នុងរឿងនិទានតាំងពីបូរាណ កាលមក ដែលក្នុងសាច់រឿន ទុំនិងនាង ទាវ ត្រូវបានក្រុមយីកេ លើកយកមកសំដែង ដោយទុំនិងទាវ ស្នេហាស្មោះស្មគ្រ័ រហូត សុខចិត្តស្លាប់ទាំងអស់គ្នា ទាំងមិន សោក ស្តាយ  ប៉ុន្តែរឿងរ៉ាវស្នេហាមួយគូ ដែលបានកើតឡើងរវាង អ្នក បើកបររថយន្តដឹកសិស្ស សាលាឯកជនចំណេះទូទៅ បូរីវិជ្ជា និងសិស្ស ដែលមានវ័យជាអានីតិជន ស្នេហា ស្មោះស្មគ្រ័ ដល់ថ្នាក់នាងសុខចិត្តប្រគល់ខ្លួនប្រាណ ជូនបងជាច្រើនដង រាប់មិនអស់ រហូត ឪពុកម្តាយ មានការសង្ស័យ ហើយក៍បានដាក់ពាក្យបណ្តឹង មកកាន់អធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង ធ្វើការស្រាវ ជ្រាវ រហូតចាប់ឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកបើកបរ រថយន្តរូបនោះ ។

សមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឹម គ្រឹស្នា អាយុ២៧ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាអ្នកបើកបររថយន្តដឹកសិស្ស សាលាចំណោះទូទៅ បូរីវិជ្ជា ហើយមានការទំនាក់ទំនង រហូតស្រឡាញ់គ្នាជាមួយនាង ល.ហ.ឡ អាយុ១៤ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង តាំងពីចុងឆ្នាំ២០១២ រហូតឈានដល់ការរួមភេទជាច្រើនដងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ រូបគេទាំង២នាក់ ក៍បាននាំគ្នាចូលដេកផ្ទះ សំណាក់ពេញ១យប់ ដោយមិនឃើញកូនស្រីត្រឡប់ទៅផ្ទះ ទើបឪពុកម្តាយខាងស្រី មានការសង្ស័យហើយ ឃើញយុវជន ឃឹម គ្រឹស្នា ចេះតែទូរស័ព្ទមកកូនស្រី របស់គាត់ជាញឹកញាប់ ទើបឪពុកម្តាយ យកលេខ ទូរស័ព្ទ ប្តឹងសមត្ថកិច្ចស្រាវជ្រាវ ឈាន់ដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។ នាង ល.ហ.ឡ បានប្រាប់អ្នកយកពត៌មានយើងឲ្យដឹងថា នាងបាន ស្រឡាញ់យុវជន ឃឹម គ្រឹស្នា ដោយស្មោះ សុខចិត្ត តាមទៅរស់នៅជាមួយ ឃឹម គ្រឹស្នា បើទោះត្រូវទៅនៅ ក្នុងពន្ធនាគារ យ៉ាងណាក៍ដោយ ។

បើយោងតាមច្បាប់ស្តីពីការជួញដូរ មាត្រា៤២ បានចែងថា ជនណាដែលបានរួមភេទជាមួយ អនីតិជន ត្រូវផ្តន្ទារទោសជាប់ ពន្ធនាគាពី៥ឆ្នាំ ទៅ១០ឆ្នាំ ។

ស្នេហារវាងបុរសនិងស្រ្តី ភាគច្រើនបុរសតែងតែទទួលបានផល ដោយខាងស្រីប្តឹងខាងប្រុស ពីបទ លួង លោមរំលោភ សេពសន្ថវៈ រហូតដល់ជាប់ពន្ធនាគារ ។ ដូច្នេះ សូមយុវជនទាំងឡាយ ត្រូវមានការ ប្រុង ប្រយត្ន័មុននិងធ្វើការរួមភេទ ត្រូវពិចារណា ឲ្យបានល្អិតល្អន់ជាមុនសិន  ជាក់ស្តែង ដូចជា ស្នេហាមួយ គូខាង លើនេះ យុវជន ឃឹម គ្រឹស្នា អាចនិងជាប់ពន្ធនាគារដូច ក្នុងមាត្រា៤២ នៃច្បាប់ជួញដូរមនុស្ស ។ ប៉ុន្តែ យ៉ាងណាក៍ដោយ នាង ល.ហ.ឡ បានស្ពាយបង្វិចមកតាមគូស្នេហ៍ ដល់កន្លែងឃុំខ្លួនជនសង្ស័យ បណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ។ បើយោងសមត្ថកិច្ចនគរបាល បានឲ្យដឹងថា  ជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០២ ខែឧសភា នោះ ៕ 







ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ