ប្លែកម្យ៉ាងដែរតើ! ទេព ពិសិដ្ឋ ចេញបទថ្មីជាមួយរៀមច្បង រ៉េត ស៊ូហ្សាណា ជាលើកដំបូង (មានវីដេអូ)

//s4.kh1.co/fe/fefd1e448af51496994162070cad82943f7e2f00.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទេព ពិសិដ្ឋ ចេញបទថ្មីជាមួយសិស្សច្បង រ៉េត ស៊ូហ្សាណា ជាលើកដំបូង

ភ្នំពេញ៖ ផ្តើមចេញពីសិស្សរួមគ្រូបង្វឹកដូចគ្នាក្នុងកម្មវិធីពីរជំនាន់ដោយឡែកគឺ The Voice និង The Voice Kid Cambodia ពេលនេះកម្លោះតូច ទេព ពិសិដ្ឋ ត្រូវបានផលិតកម្មរស្មីហង្សមាសផ្លាស់ប្តូរដៃគូចម្រៀងថ្មីជាមួយនឹងសិស្សច្បងរូបស្រស់គឺ កញ្ញា រ៉េត ស៊ូហ្សាណា វិញម្តងដើម្បីឱ្យក្លាយជាចំណីអារម្មណ៍មួយថ្មីសម្រាប់ទស្សនិកជន ពីព្រោះតាំងពីឈានជើងក្លាយជាតារាចម្រៀងអាជីពមក ទេព ពិសិដ្ឋ មានឱកាសចេញបទចម្រៀងឆ្លងឆ្លើយតែជាមួយនឹងតារាចម្រៀងវ័យក្មេងៗដូចគ្នាតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀងថ្មីដែលពោរពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅមួយនេះ មានចំណងជើងថា “ព្រោះយើងជាអ្នកស្រលាញ់គ្នា” ជាស្នាដៃនិពន្ធបទភ្លេងដោយលោក សាន់ សុនដេន និងនិពន្ធទំនុកច្រៀងដោយលោក ទ្រី សក្កដា

ត្បិតថាបទនេះមិនទាន់បានបង្ហោះផ្លូវការក្នុងបណ្តាញសង្គមនានារបស់ផលិតកម្មរស្មីហង្សមាសក៏ពិតមែន ប៉ុន្តែមួយបទនេះហាក់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រតារាចម្រៀងទាំងពីររូប ក៏ព្រោះតែបទចម្រៀងមួយបទនេះមានការចាក់ផ្សាយនៅក្នុងរឿងភាគបែបយុវវ័យរបស់កូរ៉េមួយដែលមានចំណងជើងថា “My School” និងត្រូវបានទិញសិទ្ធិយកមកចាក់បញ្ចាំងតាមរយៈស្ថានីយទូរទស្សន៍ហង្សមាស៕

ចង់ដឹងថាមួយបទនេះមានអត្ថន័យ និងពីរោះយ៉ាងណា សូមស្តាប់ទាំងអស់គ្នា៖

បទ  “ព្រោះយើងជាអ្នកស្រលាញ់គ្នា”
តារាចម្រៀង ទេព ពិសិដ្ឋ និង រ៉េត ស៊ូហ្សាណា<br>
តារាចម្រៀង ទេព ពិសិដ្ឋ និង រ៉េត ស៊ូហ្សាណា
តារាចម្រៀង ទេព ពិសិដ្ឋ
តារាចម្រៀង ទេព ពិសិដ្ឋ
តារាចម្រៀង ទេព ពិសិដ្ឋ
តារាចម្រៀង ទេព ពិសិដ្ឋ
តារាចម្រៀង ទេព ពិសិដ្ឋ
តារាចម្រៀង ទេព ពិសិដ្ឋ
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណាទេព ពិសិដ្ឋ
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T