តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន NHK បានរាយការណ៍ថា ព្យុះ Haishen បានធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងត្បូង និងភាគនិរតីនៃប្រទេសជប៉ុនរួចទៅហើយ។ ប៉ុន្តែអាជ្ញាធរជប៉ុន នៅតែអំពាវនាវឱ្យប្រជាជនត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្យុះទីហ្វុង Haishen ដ៏មានឥទ្ធិពលមួយនេះ បានវាយប្រហារមកលើតំបន់កោះ Kyushu និង Chugoku ដោយនាំមកជាមួយខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៦នាក់ត្រូវរងរបួស និង ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

គួរជម្រាបដែរថា ព្យុះទីហ្វុង Haishen នេះបានបំផ្លាញកសិដ្ឋាន ដំណាំ ផ្ទះកញ្ចក់ និងបណ្តាលឱ្យផ្ទះសម្បែងប្រមាណ ៣០ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ បន្ថែមពីនេះ មានប្រជាជនជាង ៨សែននាក់ត្រូវគេជម្លៀសទៅទីកន្លែងសុវត្ថិភាព ហើយជើងហោះហើរ ក៏ដូចជាជើងរថភ្លើងល្បឿនលឿន ត្រូវបានផ្អាកដំណើរការផងដែរ៕



សូមទស្សនាវីដេអូខាងក្រោម៖