តោះមកដឹងពីច្បាប់ធំៗទាំង៤ ក្នុងផលិតកម្ម BigHit ដែល BTS និង TXT ធ្លាប់ទម្លាយប្រាប់ហ្វេន!

//s4.kh1.co/99/9919b63338d7978c22b4ed71a941511b7f11c746.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងផលិតកម្មកម្សាន្តដ៏ធំមួយនេះ ត្រូវបានគេរំពឹងថា នឹងអនុវត្តតាមច្បាប់ធំៗទាំងនេះ ដែលវាត្រូវបានទម្លាយដោយ តារានៅក្នុងផលិតកម្មនេះផ្ទាល់តែម្ដង គឺ BTS និង TXT។

កូរ៉េខាងត្បូង ៖ តាមពិតទៅ ក្រុមហ៊ុនផលិតកម្មណា ក៏ដូចតែគ្នាដែរ ពួកគេតែងតែមានច្បាប់ក្នុងក្រុមហ៊ុន សម្រាប់ឲ្យ Trainee ទាំងអស់គោរពតាម ពេលកំពុងហ្វឹកហាត់ មុននឹងក្លាយជាខ្លួនជា តារា Kpop

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ច្បាប់ជាក់លាក់ទាំងនោះ ត្រូវបានគេរំពឹងទុកថា Trainee ទាំងអស់នឹងធ្វើតាម ដោយគ្មានករណីលើកលែង។

តួយ៉ាងដូចជា ច្បាប់ក្នុងផលិតកម្ម BigHit ដែល BTS និង TXT ធ្លាប់បានទម្លាយឲ្យហ្វេនៗបានដឹង តាមរយៈវីដេអូ Live ផ្សេងៗ។

១. ត្រូវគ្រប់គ្រងរាងកាយរបស់ពួកគេ

ក្នុងអំឡុងពេលនៃការ Live វីដេអូ Soobin និង Yeonjun ក្រុម TXT បានចែករំលែកថា នៅពេលដែលពួកគេនៅជា Trainee ពួកគេត្រូវតែគ្រប់គ្រងរាងកាយរបស់ខ្លួនឯង ដូច្នេះហើយពួកគេត្រូវហាត់ប្រាណជានិច្ច ហើយក៏មិនត្រូវបាន អនុញ្ញាតឲ្យបរិភោគអាហារមួយចំនួនដែរ។

Soobin និង Yeonjun
Soobin និង Yeonjun

២. ហាមបរិភោគអាហារនៅក្នុងអាគារផលិតកម្ម

Soobin និង Yeonjun ក្រុម TXT បានបង្ហើបឲ្យដឹងថា នៅពេលដែលពួកគេនៅជា Trainee ពួកគេមិនត្រូវបានអនុញ្ញាតឲ្យបរិភោគអាហារ នៅក្នុងអគារក្រុមហ៊ុន ឬសូម្បីតែយកអាហារនៅខាងក្នុងក្រុមហ៊ុន ញ៉ាំក្នុងអគារក៏មិនបានដែរ។

Soobin និង Yeonjun
Soobin និង Yeonjun

៣. គ្មានការណាត់ជួប ឬបង្កើតទំនាក់ទំនងស្នេហា (Dating)

ចំណុចនេះ ត្រូវបានទម្លាយដោយ BTS តាមរយៈអត្ថបទចម្រៀង។ ពោលគឺមុនពេលក្រុម BTS បង្ហាញខ្លួន ពួកគេបានចេញបទចម្រៀងមួយបទ មានចំណងជើងថា A Typical Trainee’s Christmas ជាកន្លែងដែលពួកគេ បានបង្ហើបលេងៗថា ពួកគេមិនយល់ស្របជាមួយក្រុមហ៊ុន ដែលរឹតត្បិតពួកគេ មិនឲ្យមានការណាត់ជួប។

RM
RM

ខ្ញុំគ្មានមិត្តស្រីទេ ព្រោះការបង្ហាញខ្លួនលើកដំបូងរបស់យើង នឹងចាប់ផ្ដើមឆាប់ៗនេះហើយ ។ Ha, តារាៗកំពុងតែរៀបការហើយ នៅឡើយតែយើងជា Trainee នេះ! តើអ្វីជាចំណុចសំខាន់? យើងមិនអាចស្រលាញ់គ្នាបានទេ ដូច្នេះតើយើងសរសេរបទចម្រៀងស្នេហា បានដោយរបៀបណាទៅ? ប្រសិនបើវាអាស្រ័យលើខ្ញុំ ខ្ញុំលើកទឹកចិត្តឲ្យមានការណាត់ជួប។ 

RM

៤. ហាមគេងនៅក្នុងស្ទូឌីយោ

ច្បាប់មួយនេះ គួរឲ្យភ្ញាក់ផ្អើលដែរ! នេះជាអ្វីដែល Trainee នៅ BigHit Entertainment ត្រូវធ្វើតាម គឺមិនគេងនៅក្នុងស្ទូឌីយោទេ។

BTS
BTS
BTS និង TXT
BTS និង TXT
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T