សមជាកំពូលតារាចម្រៀងប្រចាំប្រទេស សិរីមន្ត និង សុគន្ធកញ្ញា ចេញបទប្រពៃណីចំជាប្រពៃណី ស្ដាប់ហើយពិតជារណ្ដំចិត្តមែន!​ (មានវីដេអូ)

//s6.kh1.co/1d/1d443d08a7611add6987d8c8c8a6c74d69a3eed1.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កន្លង​មក​ធ្លាប់​មាន​ការ​ផ្គូផ្គងថា​​ ​អ្នក​ទាំងពីរ​ពិត​ជា​សាក​សម​ឥត​ខ្ចោះ​ ដែល​ឈរ​លំដាប់​មុខ​គេ​ក្នុង​ប្រទេស និង​នៅ​តែ​ទទួលបាន​ការ​គាំទ្រ​មិន​ថមថយ។ ដូច្នេះ​ហើយក្រុម​អ្នក​គាំទ្រចង់​ឃើញ​កំពូលតារា​ចម្រៀងប្រុសស្រីក្រោម​ដំបូល​តែ​មួយ​នេះចាប់​ដៃគូ​គ្នា ហើយ​ចង់​ឲ្យ​ហង្សមាសបង្កើត​ឱកាស​នោះ ដែល​គេ​ជឿ​ថាពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះ អ្វីដែលបានរំពឹងទុកបានក្លាយជាការពិតហើយ កំពូលតារាចម្រៀងលំដាប់ប្រទេសប្រចាំ ផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ដៃគូគ្នាចេញបទ ចម្រៀងដ៏មានអត្ថន័យស្រស់ផូផង់ចំបែបប្រណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

 លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា 
 លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា 

«ភ្ជុំបិណ្ឌដល់ហើយ» បទថ្មីចំបែបប្រពៃណីមិនក្លាយ បកស្រាយដោយសំឡេងយ៉ាងក្រអួនក្រអៅ របស់ កំពូលតារាចម្រៀងប្រុសស្រីរបស់យើង ដែលរៀបរៀងអត្ថន័យដ៏មានន័យ ដោយកវីបទប្រពៃណីគ្មានពីរ គឺឯកឧត្តម ហ៊ុន ហេង ។

 លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា 
 លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា 

តាំងពីដើមមកដល់ពេលនេះគឺមានតែហង្សមាសទេ ដែលអាចផលិតបទប្រពៃណីបានយ៉ាងល្អបែបនេះ ចង់ដឹងថាចម្រៀងបែបប្រពៃណីរបស់កំពូលតារាចម្រៀងទាំងពីរពិរោះ និងប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តស្តាប់កម្សាន្តទាំងអស់គ្នា៖

 លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញាខេមរៈ​ សិរីមន្ត
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T