ខូចភ្នែកគេឯងអស់ហើយ បើ Selena Gomez បញ្ចេញម្លឹងៗបិទតែបន្តិច

//s4.kh1.co/32/32bb47d0870b6840950789f1a8117adb3eb3765a.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Selena Gomez បានបញ្ចេញឈុតប៊ីគីនីថ្មីមួយឈុត ទៅក្នុងបណ្តាញសង្គម Instagram ដែលធ្វើឲ្យហ្វេនប្រុសបានលាន់មាត់សរសើរមិនដាច់ពីមាត់សោះ។

បរទេស៖ ក្រោយពីបទ «Ice Cream» បានចេញនិងទទួលការគាំទ្រខ្លាំងមក នៅពេលនេះធ្វើឲ្យតារាចម្រៀងអាមេរិក Selena Gomez បានឡើងកូដខ្លាំងមិនធម្មតា ដោយទទួលបានការងារថ្មីៗជាបន្តបន្ទាប់ មិនថាទាំងបទចម្រៀងនិង ថតស្ពតជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាស្រីរូបនេះ មានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈស្រាប់ ដោយនរណាៗក៏ស្គាល់រូបនាងដែរ ដោយសារម្ចាស់បទ Same Of Love រូបនេះមានទេពកោសល្យគ្រប់គ្រាន់និង ថែមទាំងមានរូបសម្រស់ស្រស់ស្អាតនិង ថែមទាំងមានរូបរាងគួរឲ្យក្នាញ់ទៀតនោះ ទើបធ្វើឲ្យនាងក្លាយជាតារាស្រីរះនៅក្នុងលំដាប់ជួរមុខផងដែរ។

ដោយឡែក ខណៈពេលថ្មីៗនេះ តារាចម្រៀងមួយដួងនេះ បានបង្ហាញឈុតសម្លៀកបំពាក់ប៊ីគីនីសម្រាប់់លេងទឹកមួយកំប្លេ ដែលមានពណ៍ខៀវចំរុះនិង មានរូបផ្កាយ៉ាងស្អាតផងដែរ ដែលវាមានលក្ខណៈសាកសមនឹង កញ្ញារូបនេះណាស់  ស្របពេលដែល Selena Gomez កំពុងតែដេកកាច់រៀង ញញឹមតិចៗ ដាក់កាំមេរ៉ា ដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមិនធម្មតាឡើយ។

ក្រោយពីបានដូច្នេះរួចមក ហ្វេនៗជាច្រើននាក់ បានជញ្ចក់មាត់សរសើរអំពី សម្រស់និង រូបរាងរបស់តារាស្រីវ័យ២៨ឆ្នាំរូបនេះដែលនៅតែស្រស់ស្អាតមិនឆាប់ចាស់ដូចតារាផ្សេងៗទៀតសោះឡើយ ដោយអាយុក្រែលបន្តិចមែនប៉ុន្តែក្មេងស្រករក្រោយសុំខ្មាសតែម្តង៕

សូមចូលមើលរូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez 
Selena Gomez 
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T