អ្នកណាយល់អារម្មណ៍នេះ! ក្រោយបាត់បង់ភរិយា ឪពុក ទឹម រដ្ឋា ពោលពាក្យយ៉ាងក្តុកក្តួលថា...

//s6.kh1.co/eb/eb8f66387faf1e523aa4bf00846ff56b733dccd1.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានជួបទុក្ខដែលអ្នកម្ដាយជាគោរព និងស្រលាញ់បានទទួលមរណភាព ដោយសារគាំងបេះដូង ហើយកាលពីម្សិលមិញនេះ ឪពុកនាងក៏បានបង្ហោះសារនឹករលឹកភរិយានិយាយយ៉ាងក្ដុកក្ដួលតែម្ដង។

ភ្នំពេញ៖ បើគិតពីរយៈពេលដែលម្ដាយតារាសម្ដែងស្រី កញ្ញា ទឹម រដ្ឋា ទទួលមរណភាពគឺមានរយៈពេលមួយខែហើយ ដោយនេះក៏ជាទុក្ខសោកដ៏ក្រៀមក្រំបំផុតសម្រាល់គ្រួសារតារាស្រីរូបនេះ។ ក្រោយម្ដាយជាទីគោរព និងស្រលាញបានចែកឋានទៅ យើងឃើញថា ជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព និងសារពីក្ដីនឹករលឹកទៅកាន់ម្ដាយផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ តារាស្រីរូបនេះ និងប្អូនៗនាងប៉ុណ្ណោះទេ ដែលបានបង្ហោះសារបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ម្ដាយ ដែលបានទទួលមរណភាពនោះ ដោយកាលពីម្សិលមិញនេះ លោកឪពុកតារារូបនេះក៏បានចែកចាយរូបភាព និងសារពីអារម្មណ៍ខ្លួនលើគណនីផ្ទាល់ខ្លួន ដោយការនឹកដល់ភរិយាជាខ្លាំងយ៉ាងដូច្នេះថា៖ 

សុខភាពរឹងមាំ តែចិត្តទន់ជ្រាយ តើថ្ងៃណាទៅទើបខ្ញុំអាចបំភ្លេចទុក្ខដ៏មហាសែនធ្ងន់នេះបាន ខ្ញុំខំបំភ្លេចរំងាប់អារម្មណ៍ តែវានៅតែនឹកឃើញដដែល។

សម្ដី ឪពុក កញ្ញា ទឹម រដ្ឋា

គួរបញ្ជាក់ផងដែរថា ម្ដាយកញ្ញា ទឹម រដ្ឋា បានទទួលមរណភាពកាលពីយប់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃទី​១ ខែសីហា​ ឆ្នាំ​២០២០​ កន្លងទៅថ្មីៗនេះ។ បើទោះបី ម្ដាយតារាស្រីរូបនេះ បានស្លាប់ទៅអស់រយៈពេល ១ខែទៅហើយក៏ពិតមែន ឪពុកតារារូបនេះ នៅតែសោកស្ដាយ និងមានការនឹកនាដល់ភរិយាគ្មានថ្ងៃបំភ្លេចបានដដែល៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
រូបភាព និងសារឪពុក 

កញ្ញា ទឹម រដ្ឋា បង្ហោះ
រូបភាព និងសារឪពុក  កញ្ញា ទឹម រដ្ឋា បង្ហោះ
ទឹម រដ្ឋា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T