អ្នកណាមិនរំភើប! ស្វាមី ខៀវ សានសាណា ទិញខុនដូថ្មីជូននាង

//s6.kh1.co/5a/5a1d8efa5b27950a82c04e6ee979be00d94375f9.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ន ពិធីការិនីឆ្នើមប្រចាំព្ររាជាណាចក្រកម្ពុជា អ្នកនាង ខៀវ សានណាណា កំពុងមានក្ដីសុខ ដែលមានស្វាមីចេះយល់ចិត្ត និងផ្ដល់ភាពកក់ក្ដៅចំពោះគ្រួសារ។

ភ្នំពេញ៖ បើនិយាយដល់ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល បើទោះបីនាង និងស្វាមីមានភាពមមាញឹកជាមួយការងាររៀងៗខ្លួន តែអ្នកទាំងពីរនៅតែផ្ដល់ពេលវេលាគ្រប់គ្រាន់ចំពោះគ្នាផងដែរ ជាពិសេស ផ្ដល់ភាពកក់ក្ដៅ និងនៅក្បែរមើលថែកូនៗបានយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ជីវិតប្ដីប្រពន្ធរបស់តារាស្រីរូបនេះក៏កាន់តែយល់ចិត្តគ្នា ហើយរឹងមាំជាងពេលមុនៗទ្វេដង ដោយមួយរយៈចុងក្រោយនេះ អ្នកនាង ខៀវ សានសាណា តែងតែបង្ហោះរូបគូជាមួយស្វាមី បង្ហាញពីទំនាក់ទំនងយ៉ាងផ្អែមល្ហែម ល្អូកល្អើនជាមួយគ្នាមិនឲ្យចាញ់ស្វាមីភរិយាថ្មោងថ្មីប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត យើងក៏សង្កេតឃើញស្វាមីតារាស្រីរូបនេះ តែងតែនាំភរិយាទៅដើរលេង និងញ៉ាំអាហារជុំគ្នាជាមួយគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។ 

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយស្វាមី បង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយ បន្ទាប់ពីស្វាមីទិញនៅខុនដូថ្មីដ៏ប្រណីតជូនទៅកាន់នាងសម្រាប់រស់នៅជុំគ្រួសារ។  មិនតែប៉ុណ្ណោះ ពិធីការិនីរូបនេះ ក៏បាននិយាយពាក្យអរគុណទៅកាន់ស្វាមី ដែលបានចំណាយនៅថវិកាជាច្រើន ទិញនៅខុនដូថ្មីបន្ថែមទៀតសម្រាប់នាងថែមទៀតផង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនពិតជារំភើបជំនួសនាង ដែលមានស្វាមីដែលយកចិត្តទុកដាក់យ៉ាងដូច្នោះ ក្រៅពីមើលថែថ្នាក់ថ្នមក្នុងនាមជាស្វាមីផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង ខៀវ សានសាណា
   អ្នកនាង ខៀវ សានសាណា
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
   អ្នកនាង ខៀវ សានសាណា និងស្វាមី
នៅខាងក្រោយខ្នង   អ្នកនាង ខៀវ សានសាណា ជាគំរូខុនដូថ្មី ដែលស្វាមីនាងទិញជូន
នៅខាងក្រោយខ្នង អ្នកនាង ខៀវ សានសាណា ជាគំរូខុនដូថ្មី ដែលស្វាមីនាងទិញជូន
ខៀវ សានសាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T