ប្រពន្ធឃើញភ្លាម ភ្ញាក់ផ្អើលភ្លែត បន្ទាប់ពីប្ដីទិញដាយណូស័រយ៉ាងធំមកដាក់តាំង ក្នុងសួនច្បារ

//s6.kh1.co/49/490a213e284ea41e71e9d0b9154d796413287529.png
សង្គម

 ០៧-កញ្ញា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

លោក Adrian Shaw វ័យ៥២ឆ្នាំ បានធ្វើឲ្យប្រពន្ធរបស់គាត់ ឈ្មោះ Deborah វ័យ៥៣ឆ្នាំ មានការភិតភ័យជាខ្លាំងក្នុងជីវិតរបស់នាង បន្ទាប់ពីប្រទះឃើញសត្វដ៏សាហាវក្នុងសួនច្បារ ទាំងកណ្ដាលអាធ្រាត្រ

អង់គ្លេស៖ លោក Adrian Shaw វ័យ៥២ឆ្នាំ មកពីទីប្រជុំជន Leamington Spa ប្រទេសអង់គ្លេស បានធ្វើឲ្យប្រពន្ធរបស់គាត់ ឈ្មោះ Deborah វ័យ៥៣ឆ្នាំ មានការភិតភ័យជាខ្លាំងក្នុងជីវិតរបស់នាង បន្ទាប់ពីប្រទះឃើញសត្វដ៏សាហាវក្នុងសួនច្បារ ទាំងកណ្ដាលអាធ្រាត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រពន្ធរបស់លោក Adrian បានស្នើឲ្យគាត់ជួយរៀបចំសួនច្បារ ដើម្បីឲ្យមើលទៅមានសោភណ្ឌភាពស្រស់ស្អាត ដូច្នេះហើយ ទើបគាត់សម្រេចចិត្ដធ្វើរឿងមួយ ដើម្បីឲ្យនាងភ្ញាក់ផ្អើល ជាមួយនឹងដាយណូស័រសម្បនិមិត្តមួយក្បាលឈ្មោះថា Dave។ ហើយចំពោះកម្ពស់របស់វាវិញ ១២ហ្វីត (ឬប្រហែល ៣.៦ម៉ែត្រ) និងទម្ងន់ជិត៩០គីឡូក្រាម ដែលបានទិញក្នុងតម្លៃជាង ២,០០០ដុល្លារអាមេរិក មកតាំងនៅក្នុងបរិវេណនៃសួនច្បារតែម្ដង។

លោក Adrian បាននិយាយថា៖

ប្រពន្ធរបស់ខ្ញុំបានស្នើឲ្យខ្ញុំសម្អាតស្មៅចេញ ហើយប្រហែលជាទុកទីធ្លាសម្រាប់ដាក់រូបចម្លាក់។ ទន្ទឹមនឹងនេះដែរ ខ្ញុំគិតថាគ្មានអ្វីដែលធ្វើឲ្យសួនច្បារស្រស់ស្អាតជាងចម្លាក់ដាយណូស័រសម្បនិមិត្តឡើយ ដូច្នេះខ្ញុំក៏ទិញវា។ ម៉្យាងវិញទៀត ខ្ញុំគិតថាវាគឺជាក្ដីសុបិន្ដរបស់មនុស្សភាគច្រើន ប៉ុន្ដែពួកគេមិនមានទីធ្លាសម្រាប់ដាក់ ឬមិនមានធនធានសម្រាប់ធ្វើវា។ ដូច្នេះ គម្រាងនេះ ជាលទ្ធផលនៃការស្នើសុំរបស់ប្រពន្ធខ្ញុំ ដើម្បីធ្វើឲ្យសួនច្បារមើលទៅមានភាពស្រស់ស្អាត។

លោក Adrian 

លោកបានបន្ថែមថា៖

អ្នកជិតខាងចូលចិត្ដវាណាស់ និងថតរូបជាច្រើន ហើយប្រពន្ធរបស់ខ្ញុំផ្ទាល់ក៏ជាអ្នកចូលចិត្ដទស្សនាខ្សែភាពយន្ដដែលមានសត្វដាយណូស័រដែរ ដូច្នេះហើយ ខ្ញុំក៏គិតថានាងប្រាកដជាចូលចិត្ដវា។ ប៉ុន្ដែ ភរិយារបស់ខ្ញុំមានការភិតភ័យយ៉ាងខ្លាំង នៅពេលដែលនាង បានប្រទះឃើញវានៅកណ្ដាលអាធ្រាត្រ៕

លោក Adrian 

ទោះជាយ៉ាងណា លោក Adrian ជឿជាក់ថា ប្រពន្ធរបស់លោកនឹងយល់ពីវា ហើយចាប់ផ្ដើមស្រលាញ់ ដូចគាត់ស្រលាញ់វាអីចឹងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 ដាយណូស័រជ័រ
 ដាយណូស័រជ័រ
 ដាយណូស័រសម្បនិមិត្ត
 ដាយណូស័រសម្បនិមិត្ត
 ដាយណូស័រសម្បនិមិត្ត
 ដាយណូស័រសម្បនិមិត្ត
 ដាយណូស័រសម្បនិមិត្ត
 ដាយណូស័រសម្បនិមិត្ត
លោក Adrian និង ដាយណូស័រសម្បនិមិត្ត
លោក Adrian និង ដាយណូស័រសម្បនិមិត្ត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T