យោងតាមគេហទំព័រ yahoo បានអោយដឹងថា មានក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ បានបាញ់សម្លាប់ ប្អូនស្រីបង្កើតអាយុ ២ឆ្នាំ ដោយប្រើកាំភ្លើង សម្រាប់កុមារម្យ៉ាងឈ្មោះ MY FIRST RIFLE ដែលជាអំណោយថ្ងៃខួបកំណើតឆ្នាំមុន។

ហេតុការណ៏ដ៏អាក្រក់ នេះបានកើតឡើង កាលពី ម្សិលមិញ ប្រហែល ជាម៉ោង១ រសៀល នៅក្នុងផ្ទះ ដែលស្ថិត នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក។ ក្មេងប្រុសដែលបាញ់សម្លាប់ប្អូនស្រី ត្រូវបានគេជឿថា បានយកកាំភ្លើងសម្រាប់កុមារ  មកលេង ហើយ ចៃដន្យបណ្តាលអោយ ហេតុការណ៏ អាក្រក់នេះ បានកើតឡើងតែម្តង។

ក្មេងស្រីរងគ្រោះឈ្មោះ  Caroline Starks អាយុ ២ឆ្នាំ ត្រូវគ្រាប់កាំភ្លើង បាញ់ចំក្បាល។ ក្រោយកើតហេតុ នាងត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យភ្លាមៗ និង ត្រូវ គ្រូពេទ្យ ព្យាយាមជួយសង្គ្រោះ ជាងមួយម៉ោង ប៉ុន្តែក្រោយមក គ្រួពេទ្យបានប្រកាសថា ក្មេងស្រីតូចរូបនេះ ស្លាប់បាត់បង់ជីវិត។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]