ស្នេហាភេទដូចគ្នា Halsey និង Cara Delevingne កាន់តែល្អូកល្អើនចាក់ទឹកមិនលេច

//s4.kh1.co/62/62868ba0b2e8b59c1e0a682186da65a762468525.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនចង់ជឿសោះថា នៅក្នុងបណ្តាញសង្គមកំពុងតែមានរឿងផ្ទុះខ្លាំងមួយដោយ Halseyនិង Cara Delevingne កំពុងតែបង្ហាញភាពផ្អែមល្ហែមខ្លាំង ក្រោយពីចែកផ្លូវគ្នាជាមួយសង្សារចាស់រៀងៗខ្លួនរួចមក។

បរទេស៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀង Halseyនិង តារាបង្ហាញម៉ូត Cara Delevingne មានទំនាក់ទំនងស្នេហាជាមួយគ្នា កាលពីពេលកន្លងមកនេះ ដោយពួកគេថែមទាំងស្នាក់នៅជាមួយគ្នាទៀតផង ក្នុងពេលដែលនៅដាច់ដោយឡែកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាទាំងពីរកំពុងនៅជាមួយក្នុង ទីក្រុង Los Angeles ដោយចំណាយពេលនៅជាមួយគ្នាតែពីរនាក់និង ថែមទាំងបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងគ្នាយ៉ាងខ្លាំង ដោយហាក់បីដូចជាមិនខ្វាយខ្វល់ពីក្រសែភ្នែកអ្នកគាំទ្រឬ អ្នកកាសែតនោះឡើយ ដោយពួកគេទាំងពីរបានរាប់អានគ្នាជាច្រើនឆ្នាំ និងថែមទាំងដោយចំណាយពេលចូលរួមកម្មវិធីជាមួយគ្នារាប់ភ្លេច សូម្បីតែ បទ Nightmare របស់ Halsey ក៏មានវត្តមានរបស់ Cara Delevingne ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានប្រភពច្បាស់ការមួយបានបង្ហាញថា នេះមិនមែនជារឿងចម្លែកនោះដែល តារាស្រីទាំងពីរនេះបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានោះ ដោយកន្លងមក ពួកគេថែមទាំងថើបគ្នា ក្នុងចំណោមហ្វូងមនុស្សជាច្រើននាក់ទៀតផង ប៉ុន្តែចំពោះ ទំនាក់ទំនងរវាងពួកគេ នៅពេលនេះមិនដឹងជាក្នុងឋានៈអ្វីពិតប្រាកដនោះទេ។

គួរបញ្ជាក់ដែរថា ក្នុងពេលនេះ Haisey ទើបតែបែកគ្នាជាមួយ តារាប្រុស G Easy ស្របពេលដែល Cara Delevingne ទើបតែបែកគ្នាជាមួយមិត្តស្រី Ashley Benson ដូចគ្នាដែរប៉ុន្តែវាពិតជាចម្លែក ខណៈពេលនេះសង្សារចាស់ពួកគេទាំងពីរនាក់ គឺតារាប្រុស G Easyនិង​​ Ashley Benson កំពុងតែចាប់ផ្តើមស្រលាញ់គ្នាផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Cara Delevingneនិង Halsey
Cara Delevingneនិង Halsey
តារាផ្សេងៗទៀត Cara Delevingne(ឈរជាប់ Halsey)និង Halsey(ខាងស្តាំ)
តារាផ្សេងៗទៀត Cara Delevingne(ឈរជាប់ Halsey)និង Halsey(ខាងស្តាំ)
Cara Delevingneនិង Halsey
Cara Delevingneនិង Halsey
Haiseyនិង G Easy កាលនៅមិនទាន់បែកគ្នា
Haiseyនិង G Easy កាលនៅមិនទាន់បែកគ្នា
Cara Delevingneនិង Ashley Benson កាលនៅស្រលាញ់គ្នា
Cara Delevingneនិង Ashley Benson កាលនៅស្រលាញ់គ្នា
 G Easyនិង  Ashley Benson ក្នុងពេលបច្ចុប្បន្ន
 G Easyនិង  Ashley Benson ក្នុងពេលបច្ចុប្បន្ន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T