កាលពីពេលថ្មីៗនេះ អ្នកបម្រើអាស៊ីម្នាក់ ដែលមកធ្វើការនៅ Saudi Arabia បានលួចរត់ចេញពីផ្ទះខណៈពេលដែល ថៅកែមិននៅផ្ទះ ជាមួយនឹង កញ្ចប់ឥវ៉ាន់ដែលបានខ្ចប់រួចរាល់ តែបែរជាត្រូវគេរំលោភទៅវិញ។

យោងទៅតាមប្រភពព័ត៌មានរបស់អេម៉ារ៉េត បានឲ្យដឹងថា នារីជាអ្នកបម្រើនេះព្យាយាមរត់ចេញពីផ្ទះ យ៉ាងតក់ក្រហល់ តែត្រូវបានឡានមួយគ្រឿងនៅក្បែរនោះ ស្វាគមន៍នាងក្នុងការដឹកនាងទៅ កន្លែងដែលនាងចង់ទៅ ដោយហេតុតែចង់រត់គេច នាងក៏យល់ព្រមតែម្ដង។ បន្ទាប់ពីបុរសនេះបានបើកឡាន ចេញឆ្ងាយពីទីក្រុង Al Ras ស្រាប់តែបុរសនេះ បានផ្លាស់ប្ដូរទិសដៅ និងបើកទៅកន្លែងដាច់ស្រយាល។ ជាមួយគ្នានោះផងដែរ បុរសនេះក៏បានទូរស័ព្ទទៅរកមិត្ដភិក្ដ និងធ្វើការរំលោភនាងតែម្ដង តាមសេចក្ដីរាយការណ៍បន្ថែមរបស់អារ៉ាប់។ 

ដោយយោងទៅតាមការកត់សំគាល់ពីនារីរងគ្រោះនេះ ប៉ូលីសក៏ធ្វើការចាប់ខ្លូន និងបញ្ជូនអ្នកទាំងពីរទៅកាន់តុលាការ។

នេះជាបទពិសោធន៍មួយដែលគួរតែសិក្សា ព្រោះមិនទុកចិត្ដមនុស្សដែល មិនស្គាល់គ្នានោះទេ។ តើប្រិយមិត្ដយល់យ៉ាងណា?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]