ជិតដល់ថ្ងៃសម្រាលកូនហើយ តែ ម៉ារី នៅឆ្លៀតថតរូបបញ្ចេញរាងយ៉ាងស៊ីវិល័យ

//s6.kh1.co/5f/5f878348a5ba37cf4b100882bf415d327cd20ed8.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយការបាន ១ឆ្នាំកន្លងមកនេះ បច្ចុប្បន្ន អ្នកនាង ជា ម៉ារី ក៏កំពុងពរពោះកូនក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលផងដែរ តែបើនិយាយពីការតុបតែងខ្លួនវិញខ្ញង់តែម្ដង។

ភ្នំពេញ៖ តារាសម្ដែងស្រីសាច់សខ្ចី អ្នកនាង ជា ម៉ារី ក្រោយរៀបការមានផ្ទៃពោះរួច នាងក៏បានឃ្លាតឆ្ងាយពីសិល្បៈ ដើម្បីកសាងជីវិតគ្រួសារផងដែរ។ បន្ទាប់ពីពរពោះមក គេសង្កេតឃើញថា បច្ចុប្បន្នតារាស្រីរូបនេះកាន់តែមានសុភមង្គល និងក្ដីសុខក្នុងគ្រួសារខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បើទោះបី តារាស្រីរូបនេះមានស្វាមី ហើយកំពុងពរពោះ តែនាងតែងតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើននាក់ ភ្លឹកនឹងសម្រស់ខ្លួន ក្នុងស្ទាយ៍តុបតែង និងរៀបចំខ្លួនជាមួយឈុតសម្លៀកបំពាក់ទាន់សម័យ បញ្ចេញភាពស៊ិចស៊ីមិនចាញ់កាលនៅក្រមុំឡើយ ជាពិសេស រូបសម្ផស្ស នៅតែស្រស់ស្អាតផូរផង់ដដែល មិនថាស្បែក ឬមុខមាត់នោះទេ។

តួយ៉ាង ថ្មីៗនេះ អ្នកនាង ជា ម៉ារី ក៏បានបង្ហោះរូបភាពថ្មីមួយសន្លឹកមើលទៅពិតជាស្រស់សោភា ហើយលេចធ្លោខ្លាំងតែម្ដង ដោយរូបភាពថ្មីនោះ នាងបានថតរូបមានពណ៌ស ខ្មៅ តែអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះ គឺនាងបានបញ្ចេញនៅពោះធំ ក្នុងឈុតមានស្បៃស្ដើងវែង មើលទៅគួរឲ្យទាក់ទាញខ្លាំង។

ក្នុងនោះដែរ  បើទោះបីតារាស្រីរូបនេះ ចូលចិត្ត ថតរូបបញ្ចេញនៅភាពស៊ិចស៊ីបង្ហាញពោះធំ ដែលជិតដល់ថ្ងៃសម្រាលកូន យ៉ាងដូច្នេះ ក៏ព្រោះ តារារូបនេះចង់ទុកជាអនុស្សវរីយ៍ពេលពរពោះកូនដំបូងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T