ត្រឹមជាគូស្នេហ៍ស្វីតក្នុងរឿង ប៉ុន្តែតារាប្រុសស្រីទាំងនេះមិនអាចក្លាយជាគូជីវិតឡើយ

//s4.kh1.co/01/0124a93e1c6aba6adce144862a07bb95fa90a28e.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ត្រឹមជាគូស្នេហ៍ស្វីតក្នុងរឿង ប៉ុន្តែដាច់ខាតតារាប្រុសស្រីទាំងនេះមិនអាចក្លាយជាគូជីវិតឡើយ

ថៃ៖ សម្រាប់អ្នកតាមដានរឿងភាគថៃ ក៏ដូចជាហ្វេនៗដែលស្រលាញ់ និងគាំទ្រតារាថៃ បន្ទាប់ពីទស្សនារឿងភាគ ឬខ្សែភាគយន្តដែលពួកគេចាប់គូគ្នាសម្តែងហើយ តើធ្លាប់ចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ស្រលាញ់គ្នាពិតៗឬទេ?
១. James Jirayu និង Taew Natapohn
តារាប្រុស James និងតារាស្រី Taew ជាគូស្នេហ៍គ្នានៅក្នុងរឿងមួយ ដែលមានចំណងជើងថា “Game Saneaha”។ ទោះបីជាពួកគេស្វីតនៅក្នុងរឿងយ៉ាងណាក៏ដោយ ប៉ុន្តែតារាទាំងពីរដួងនេះ មានម្ចាស់ បេះដូងរួចហើយ។ មិត្តស្រីរបស់ James មានឈ្មោះថា Foam។ រីឯមិត្តប្រុសរបស់ Taew ឈ្មោះ Hi-So

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
James Jirayu និង Taew Natapohn
James Jirayu និង Taew Natapohn

២. James Jirayu និង Bella Ranee

សម្រាប់ James និង Bella ក៏ជាដៃគូសម្តែងយ៉ាងស្និទ្ធិស្នាលនឹងគ្នាផងដែរ។ ហើយបច្ចុប្បន្ននេះ James កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយនឹងនារីម្នាក់ ប៉ុន្តែនាងមិនមែនជាអ្នកក្នុងរង្វង់សិល្បៈឡើយ។ រីឯ Bella គឺមានទំនាក់ទំនងជាមួយតារាប្រុស Weir អស់រយៈពេល ៨ឆ្នាំហើយ។

James Jirayu និង Bella Ranee
James Jirayu និង Bella Ranee

៣. Film Thanapat និង Bifern Anchasa

នៅក្នុងបទសម្ភាសន៍លោក Film បានបង្ហើបថា បច្ចុប្បន្ននេះលោកកំពុងមានទំនាក់ទំនងជាមួយនារីម្នាក់ ប៉ុន្តែសុំមិនទាន់បញ្ចេញឈ្មោះឡើយ។ ហើយលោកក៏បានបន្ថែមថា សម្រាប់ទំនាក់ទំនងលោក និង Bifern គឺត្រឹមតែជាមិត្តភក្តិគ្នាតែប៉ុណ្ណោះ។

Film Thanapat និង Bifern Anchasa
Film Thanapat និង Bifern Anchasa

៤. Tor Thanapob និង Fern Nopjira

សម្រាប់ Tor និង Fern បានត្រឹមតែជាគូស្នេហ៍នឹងគ្នានៅក្នុងរឿងតែប៉ុណ្ណោះ ដែលរឿងនោះគឺមានចំណងជើងថា “ Huajai Sila”។ ទោះជាយ៉ាងណា តារាប្រុសរូបនេះបានប្រាប់ថា គាត់កំពុងមានទំនាក់ទំនងជាមួយនារីម្នាក់ឈ្មោះ Meen

Tor Thanapob និង Fern Nopjira
Tor Thanapob និង Fern Nopjira

៥. Toey Pongsakorn និង Cheer Thikumporn

ដោយឡែក Toey និង Cheer ទើបតែចាប់ដៃគ្នាសម្តែងយ៉ាងស៊ីចង្វាក់គ្នា និងទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា “The Cupids Series: Sorn Ruk Kammathep”។ ហើយបើតាមការឲ្យដឹង Toey ក៏កំពុងមានទំនាក់ទំនងជាមួយនារីម្នាក់។ រីឯ Cheer ក៏ទើបតែចាប់ផ្តើមមានទំនាក់ទំនងជាមួយ Hi-So ផងដែរ៕

Toey Pongsakorn និង Cheer Thikumporn
Toey Pongsakorn និង Cheer Thikumporn
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T