ខួបកំណើតកូនប្រុសភ្លោះទាំងពីររបស់ Chompoo ធ្វើឡើងសាមញ្ញៗ ប៉ុន្តែក្ដីសុខខ្លាំង

//s4.kh1.co/94/946e34b9c82502c9b4e769cc2059cbd98ee9ae54.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គឺជាគ្រួសារដ៏រីករាយបំផុត របស់ តារាសម្ដែងស្រី Chompoo Araya នៅក្នុងថ្ងៃគម្រប់ខួប ៣ ឆ្នាំ របស់កូនប្រុសភ្លោះទាំងពីរ នាងបានរៀបចំកម្មវិធីជួបជុំយ៉ាងកក់ក្ដៅ

ថៃ៖ អាចនិយាយបានថា គឺជាកូនភ្លោះដ៏គួរឲ្យស្រលាញ់របស់ តារាសម្ដែងស្រី Chompoo Araya និងស្វាមី ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានការតាមដានពីសកម្មភាពរបស់កូនប្រុសភ្លោះទាំងពីរ ពីសំណាក់ហ្វេនៗជាច្រើន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅក្នុងថ្ងៃកំណើតគម្រប់ខួប ៣ ឆ្នាំ របស់កូនប្រុសភ្លោះទាំងពីររបស់នាង តារាស្រីរូបនេះ ក៏បានរៀបចំកម្មវិធីមួយ ដែលជាពិធីជប់លៀងដ៏កក់ក្តៅ ជាលក្ខណៈនៅក្នុងគ្រួសារ ព្រមជាមួយនឹងការតុបតែងដ៏គួរឱ្យស្រឡាញ់ ទាំងនំខេក ដែលមានរូបតុក្កតាឃ្យូតៗ សម្រាប់កូនប្រុសសំណព្វចិត្តរបស់នាងទាំងពីរ។ 

ម៉្យាងវិញទៀត បើទោះបីជា មើលទៅការរៀបចំខ្លួនរបស់នាង និងស្វាមី ព្រមទាំងកូនៗទាំងពីររបស់នាង នៅក្នុងកម្មវិធីជប់លៀងមួយនេះ មានភាពសាមញ្ញធម្មតាក៏ដោយ តែក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានមើលឃើញពីសេចក្ដីសុខ នៅក្នុងគ្រួសាររបស់នាង ដែលតែងតែមានក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក មិនចេះសាបសូន្យ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo និង កូនភ្លោះទាំងពីរ 
Chompoo និង កូនភ្លោះទាំងពីរ 
ស្វាមីរបស់ Chompoo និង កូនភ្លោះទាំងពីរ
ស្វាមីរបស់ Chompoo និង កូនភ្លោះទាំងពីរ
Chompoo និង គ្រួសារ 
Chompoo និង គ្រួសារ 
Chompoo និង គ្រួសារ 
Chompoo និង គ្រួសារ 
Chompoo និង គ្រួសារ នៅក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុសនាង  
Chompoo និង គ្រួសារ នៅក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុសនាង  
Chompoo និង គ្រួសារ នៅក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុសនាង  
Chompoo និង គ្រួសារ នៅក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុសនាង  
Chompoo នៅក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុសនាង 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T