អ៊ុយក្រែន៖ ថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់ មិនបញ្ចេញឈ្មោះ អាយុ២៩ឆ្នាំ បានដាក់កូនប្រុសរបស់ខ្លួនដែលទើបនឹងកើតបាន១សប្ដាហ៍ប៉ុណ្ណោះ ចូលទៅក្នុងកាបូបយួរ។

យោងតាមសម្ដីរបស់សាក្សីម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖    

សម្ដីរបស់សាក្សី

យ៉ាងណាមិញ ប៉ូលិសក៏បានចុះទៅដល់ទីតាំងកើតហេតុ និងយកទារកដាក់ចូលទៅក្នុងរថយន្ដប៉ូលិសសិន ហើយក៏ទាក់ទងទៅកាន់រថយន្ដសង្គ្រោះបន្ទាន់។ ចំពោះអាកាសធាតុក្នុងថ្ងៃនោះដែរ មានកម្ដៅរហូតដល់ទៅ៣០អង្សាសេឯណោះ។

ទន្ទឹមនឹងនេះ ប៉ូលិសម្នាក់បានឲ្យដឹងទៀតថា ស្ត្រីជាម្ដាយមានអាកប្បកិរិយាមិនសមរម្យឡើយមកលើប៉ូលិស ហើយនៅពេលដែលជួយសង្គ្រោះទារកចេញពីកាបូបយួរ នាងបាននិយាយថា «កុំប៉ះពាល់គេ គេនៅរស់ទេ គេមិនអីទេ»។ ចំពោះមូលហេតុនៃការដាក់ទារកចូលទៅក្នុងកាបូបយួរដៃនេះ គឺមកពីនាងមិនមានរទេះរុញ ហើយរូបនាងផ្ទាល់បានផ្លាស់មករស់នៅក្នុងទីក្រុង Kyiv គឺដើម្បីស្វែងរកការងារធ្វើ និងសព្វថ្ងៃនេះមានកូនចំនួន៦នាក់។

បើទោះជាយ៉ាងណាក៏ដោយ ស្ត្រីជាម្ដាយ ប្រឈមមុខនឹងការផាកពិន័យសម្រាប់ការមិនបំពេញកាតព្វកិច្ចជាអាណាព្យាបាល។ ចំណែកឯកូនប្រុសរបស់នាងវិញ មិនមានបញ្ហាអ្វីកើតឡើងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ត្រីជាម្ដាយ
ទារកដែលដាក់ក្នុងកាបូបយួរ
ទារកដែលដាក់ក្នុងកាបូបយួរ
ទារកដែលដាក់ក្នុងកាបូបយួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]