បុរសអូទ្រីសម្នាក់ ប៉ុនប៉ងបំបែកកំណត់ត្រាពិភពលោក ដោយត្រាំខ្លួនក្នុងទឹកកកបានយូរបំផុត

//s4.kh1.co/63/63c994a05033d987285d43d04d2dca42797b8b25.jpg
សង្គម

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ បុរសជនជាតិអូទ្រីសម្នាក់ បានចំណាយពេលជាង ២​ម៉ោងនៅក្នុងទូរកញ្ចក់មួយ ដែលផ្ទុកទៅដោយដុំទឹកកកចំនួន១,៨០០គីឡូក្រាម នៅឯទីលានដ៏ធំនៃទីក្រុង Melk ប្រទេសអូទ្រីស

អូទ្រីស៖ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ បុរសជនជាតិអូទ្រីសម្នាក់ បានចំណាយពេលជាង ​ម៉ោងនៅក្នុងទូរកញ្ចក់មួយ ដែលផ្ទុកទៅដោយដុំទឹកកកចំនួន១,៨០០គីឡូក្រាម នៅឯទីលានដ៏ធំនៃទីក្រុង Melk ប្រទេសអូទ្រីស ដើម្បីបំបែកឯតទគ្គកម្មពិភពលោកថ្មី សម្រាប់រយៈពេលវែងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Koeberl ដែលស្លៀកតែឈុតហែលទឹក ហើយត្រាំខ្លួនក្នុងទូរកញ្ចក់ដែលពោរពេញទៅដោយទឹកកកកម្ពស់ត្រឹមស្មារ សង្ឃឹមថាការប៉ុនប៉ងលើកនេះ មិនត្រឹមតែអាចបំបែកកំណត់ត្រារបស់លោកផ្ទាល់ក្នុងរយៈពេល ម៉ោង និងនាទីកាលពីឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្ដែលោកថែមទាំងបានយកឈ្នះលើកំណត់ត្រាចាស់ របស់ជនជាតិចិនម្នាក់ឈ្មោះ Songhao Jin ដែលត្រាំបាន ម៉ោង ៥៣នាទី និង១០វិនាទី ក្នុងឆ្នាំ២០១៤ ដែលទទួលស្គាល់ជាផ្លូវការណ៍ដោយ Guinness World Record ផងដែរ។

បុរសវ័យ ៤៣ឆ្នាំរូបនេះ បានប្រាប់​សារព័ត៌មាន CNN ថា ​នៅពេលនេះ លោកអាចធ្វើវាបានក្នុងរយៈពេល ម៉ោង ៣០នាទី និង៥៣វិនាទី ហើយលោកសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ​ លទ្ធផលនេះនឹងត្រូវទទួលស្គាល់ជាកំណត់ត្រាពិភពលោក។

លោក Koeberl បន្ដថា នៅឆ្នាំក្រោយលោកនឹងប៉ុនប៉ងបង្កើនកំណត់ត្រាបន្ថែមទៀត បើសិនអាចរកទីតាំងសមរម្យដើម្បីធ្វើវា។ ជាមួយគ្នានេះ លោកបាននិយាយយ៉ាងជឿជាក់ថា៖

ខ្ញុំគិតថា ៣ ម៉ោងពិតជាអាចទៅរួច៕

  លោក Koeber

សូមទស្សនារូបភាពខាងក្រោម៖

លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
លោក Koeberl កំពុងត្រាំក្នុងទឹកកក 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T