អុញ! សុខៗស្រាប់តែ ស្វាមី ទូច ស្រីល័ក្ខ ទម្លាយរឿងគ្រួសារថា...

//s6.kh1.co/a7/a721fe3625abc5dd7383f2bfa9b911f8703e33e6.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មួយរយៈមុននេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារទម្លាយរឿងស្វាមី តែមុននេះ ស្រាប់តែស្វាមី តារាស្រីរូបនេះ បង្ហោះសារយ៉ាងវែងបកស្រាយនិយាយចំៗទៅកាន់នាងយ៉ាងដូច្នេះទៅវិញ។

ភ្នំពេញ៖ ជាការពិត ជិតមួយឆ្នាំមកហើយ ដែលគេតែងតែសង្កេតឃើញតារាស្រី អ្នកនាង ទូច ស្រីល័ក្ខ តែងតែបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់នាង ដែលមើលទៅហាក់បីជាសោកសៅយ៉ាងខ្លាំង។ ជាពិសេស រាល់បទចម្រៀងថ្មីៗមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ ក៏បាននិពន្ធដោយខ្លួនឯង និងបានបង្កប់អត្ថន័យនៅរឿងរ៉ាវផ្ទាល់ខ្លួនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បច្ចុប្បន្ន តារាស្រីកូនមួយរូបនេះ ក៏បានរស់នៅបែកគ្នាជាមួយស្វាមីអស់រយៈពេលច្រើនខែមកហើយ ដោយនាងក៏មិនបានប្រាប់ពីមូលហេតុ ដែលរស់នៅរៀងៗខ្លួនជាមួយស្វាមីផងដែរ។ តែថ្មីៗនេះ ស្រាប់តែ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារទម្លាយពីរឿងរ៉ាវជាមួយអតីតស្វាមីធ្វើមកលើខ្លួន និងមូលហេតុខ្លះដែលអាចធ្វើឲ្យនាង និងស្វាមីមិនអាចបន្តរស់នៅជាមួយគ្នាដូចមុនបានទៀតផង។ 

ជាក់ស្ដែង ក្រោយឃើញសារអ្នកនាង ទូច ស្រីល័ក្ខ បង្ហោះរួចមក ស្រាប់តែ កាលពីថ្ងៃទី ០៥ ខែ កញ្ញា កន្លងទៅប៉ុន្មានថ្ងៃមុនេះ ស្វាមី តារារូបនេះ ក៏បានសរសេរលិខិតបំភ្លឺពីការចោទប្រកាន់ជាភាសាខ្មែរ និងអង់គ្លេស បកស្រាយពីរឿងរ៉ាវរបស់ខ្លួន ឲ្យមហាជនបានឃើញផងដែរ។ ដោយសារនោះ លោកបាននិយាយបដិសេដរាល់ពាក្យសម្ដី ដែលអ្នកនាង ទូច ស្រីល័ក្ខ បង្ហោះថាខ្លួនមានស្រីទើបចាក់ចេញពីផ្ទះ ចោលភរិយា និងកូនប្រុសបែបនេះ៕ 

ចង់ជ្រាប កាន់តែច្បាស់ថា ស្វាមីរបស់ អ្នកនាង ទូច ស្រីល័ក្ខ និយាយអ្វីបន្ថែម សូមចូលទៅមើលរូបភាព និងសារខាងក្រោម៖ 

 អ្នកនាង ទូច ស្រីល័ក្ខ
 អ្នកនាង ទូច ស្រីល័ក្ខ
 អ្នកនាង ទូច ស្រីល័ក្ខ
 អ្នកនាង ទូច ស្រីល័ក្ខ
 អ្នកនាង ទូច ស្រីល័ក្ខ
 អ្នកនាង ទូច ស្រីល័ក្ខ
លិខិតដែលស្វាមី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរ
លិខិតដែលស្វាមី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរ
លិខិតដែលស្វាមី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរ
លិខិតដែលស្វាមី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរ
លិខិតដែលស្វាមី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរ
លិខិតដែលស្វាមី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរ
ទូច ស្រីល័ក្ខ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T