កងកម្លាំងឧទ្ធម្ភាគចក្រអាមេរិក ជួយសង្គ្រោះអ្នកបោះតង់រាប់សិបនាក់ ដែលជាប់គាំងដោយសារភ្លើងឆេះព្រៃ (មានវីដេអូ)

//s4.kh1.co/39/39fec74e78c85aa799b7bc866bf7a61903a81674.jpg
សង្គម

 ០៧-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

​អាជ្ញាធរអាមេរិកបាននិយាយថា កងកម្លាំងឧទ្ធម្ភាគចក្របានជួយសង្គ្រោះ​ក្រុមអ្នកបោះតង់ជាង ២០០នាក់ ដែលត្រូវជាប់គាំង​ ​បន្ទាប់ពី​ភ្លើងឆេះ​បានវាយប្រហារ​ទៅដល់តំបន់​ព្រៃដ៏ពេញនិយមមួយ

កាលីហ្វ័រញ៉ា៖ ​អាជ្ញាធរអាមេរិកបាននិយាយថា កងកម្លាំងឧទ្ធម្ភាគចក្របានជួយសង្គ្រោះ​ក្រុមអ្នកបោះតង់ជាង ២០០នាក់ ដែលត្រូវជាប់គាំង​ដោយសារភ្លើងឆេះ​បានវាយប្រហារ​ទៅដល់តំបន់​សម្រាកកំសាន្តដ៏ពេញនិយមមួយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លើងឆេះព្រៃដែលមានឈ្មោះថា គ្រីក (Creek) បានកើតឡើងកាលពីថ្ងៃសុក្រ នៅក្នុងតំបន់ព្រៃធម្មជាតិ Sierra National Forest ហើយបានឆេះរាលដាលយ៉ាងលឿនបំផុត ដែលបណ្តាលមនុស្សប្រមាណ ២០នាក់ត្រូវរងរបួសផងដែរ។

គួរជម្រាបដែរថា រដ្ឋកាលីហ្វ័រញ៉ាបានកើតមាននូវហេតុការណ៍ភ្លើងឆេះព្រៃ​ជាច្រើនដង ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ដែលជារឿយៗត្រូវបាន​កើតឡើងដោយសារកត្តារន្ទះ ស្របពេលដែល​​សីតុណ្ហភាព​កំពុងក្តៅខ្លាំង​៕

​Sierra National Forest ជាកន្លែងបោះជំរុំសម្រាកលំហែកាយ ​មានកន្លែងជិះទូក ​និងកន្លែង​ស្ទូចត្រីដ៏​ពេញនិយម
​Sierra National Forest ជាកន្លែងបោះជំរុំសម្រាកលំហែកាយ ​មានកន្លែងជិះទូក ​និងកន្លែង​ស្ទូចត្រីដ៏​ពេញនិយម
រូបភាពត្រូវបានថតនៅក្នុងឧទ្ធម្ភាគចក្រ​ កំឡុងពេលធ្វើជម្លៀសប្រជាជន
រូបភាពត្រូវបានថតនៅក្នុងឧទ្ធម្ភាគចក្រ​ កំឡុងពេលធ្វើជម្លៀសប្រជាជន

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T