ស្ទើរមិនចង់ជឿនឹងភ្នែក ពេលឃើញមុខហ្សីនរបស់ Aum ក្នុងវ័យ ៤១ឆ្នាំ

//s4.kh1.co/c8/c831594fdbf6ff98c16bd642727c9143637c9a20.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាយុជាង ៤០ ឆ្នាំ តែសម្រស់ និង មុខមាត់ របស់ កំពូលតារាសម្ដែងស្រី Aum Patcharapa ពេលគ្មានការផាត់មុខបែបនេះ គឺនៅតែស្រស់ស្អាត គ្មានស្នាមជ្រីវជ្រួញ ក្មេងៗល្មមៗសុំចាញ់

ថៃ៖ ជាការពិតណាស់ កំពូលតារាសម្ដែងស្រី​ Aum Patchrapa នៅតែអាចគ្រងតំណែងជាតារាស្រីជួរមុខលំដាប់ប្រទេស ដោយសារតែ សមត្ថភាព រូបសម្រស់ និងភាពវ័យក្មេងរបស់នាង បើទោះបីជា នាងមានអាយុកាន់តែច្រើនក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បច្ចុប្បន្ននេះ នាងមានវ័យជាង ៤០ ឆ្នាំទៅហើយ ប៉ុន្តែ សម្រស់របស់ Aum នៅតែស្រស់ស្អាតដដែល ដែលអាចនិយាយបានថា មុខមាត់ និង តួលេខអាយុ ពិតជាខុសគ្នាទាំងស្រុង ព្រមជាទីពេញចិត្តរបស់អ្នកគាំទ្រគ្រប់ៗគ្នា ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី ត្រូវបានអ្នកផាត់មុខដ៏ល្បីឈ្មោះម្នាក់ បានចេញមកបង្ហោះឃ្លីបវីដេអូ ខណៈពេលដែលនាងកំពុងតែតុបតែងខ្លួន ជាពិសេស ព្រមទាំងបង្ហាញឲ្យឃើញមុខមាត់យ៉ាងច្បាស់ៗ ពីសម្រស់របស់នាង មុនពេលផាត់ម្សៅថែមទៀតផង។

ចំពោះហេតុការណ៍មួយនេះ អ្នកគាំទ្ររបស់នាងជាច្រើន ពិតជាទប់អារម្មណ៍មិនអារម្មណ៍មិនសរសើរមិនបាន ពីការថែសម្រស់ មុខមាត់ របស់ Aum ដែលមើលទៅនៅតែមានភាពទាក់ទាញ គ្មានស្នាមជ្រីវជ្រួញ ធ្វើឲ្យពួកគេស្ទើរតែភ្លេចថា នាងមានវ័យ ៤១ ឆ្នាំ ទៅហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Aum 
 Aum 
 Aum 
 Aum 
 Aum 
 Aum 
រូបភាពបង្ហាញពីមុខគ្មានការផាត់ម្សៅ របស់ Aum 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T