កាចណាស់! Justin Bieber លេងម៉ូតសក់រួញអង្គាដីក្នុងបទថ្មីរបស់ Drake (Video Inside)

//s6.kh1.co/d8/d8621853474aa05f2beb6d1de4e9f178873d70ad.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តាមគណនីបណ្តាញសង្គម Youtubeរបស់ DJ Khaled បានបង្ហោះបទថ្មី ដោយមានតារាចម្រៀង Justin Bieber សម្តែងជាតួសម្តែង ដោយបង្ហាញសក់ម៉ូតថ្មី របៀបរួញអង្គាដី ដែលបន្ថែមភាពស្រស់ស្អាតនិង សង្ហារដល់តារាប្រុសនេះមួយទំហឹងផងដែរ។

បរទេស៖ កាលពីប៉ុន្មានថ្ងៃនេះ តារាចម្រៀង Justin Bieber បានលេចមុខជាតួសម្តែង ជាមួយម៉ូតសក់ថ្មីដ៏គួរឲ្យចាប់អារម្មណ៍មែនទែន នៅក្នុងបទចម្រៀង របស់តារារ៉េប Drake មានចំណងជើងថា «Pop Star» ដែលទើបតែចេញបាន២ថ្ងៃប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងបទចម្រៀងនេះ តារាចម្រៀងវ័យ២៦ Justin Bieber បានដើរជាតួអង្គឯក ដោយគ្មានបានច្រៀងមួយម៉ាត់ឡើយ ប៉ុន្តែលោកបានបានចូលរួមក្នុងបទនេះក្នុងនាមជាតារាសម្តែង ដោយបង្ហាញការកាយវិការយ៉ាងរស់រវើកក្នុងបទនេះយ៉ាងអស្ចារ្យ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺម៉ូតសក់ថ្មី រួញរបៀបអង្គាដី លាយជាមួយពណ៍ទង់ដែង ដែលមើលទៅកាន់តែធ្វើឲ្យសម្រស់តារាប្រុសម្នាក់កាន់តែមានភាពទាក់ទាញនិង មានភាពសុីវិល័យមួយកម្រិតទៀតផងដែរ។

ក្រោយពីបានឃើញ ដូច្នេះរួចមក ហ្វេនជាច្រើននាំគ្នាសរសើរតារាចម្រៀង រូបនេះដែលតែងតែរកស្ទាយ៍ថ្មីប្លែកៗដែលសមសួនជាមួយនឹងរូបរាងរបស់ខ្លួនជានិច្ច ដោយម្តងៗណាក៏មិនដែលធ្វើឲ្យអ្នកគាំទ្រអាក់អន់ស្រពន់ក្នុងចិត្តម្តងណាឡើយ ៕

សូមចូលមើលរូបភាពខាងក្រោម៖

 Justin Bieber
 Justin Bieber
 Justin Bieber
 Justin Bieber
 Justin Bieber
 Justin Bieber
 Justin Bieber
 Justin Bieber
 Justin Bieberនិង តារាសម្តែងផ្សេងទៀត
 Justin Bieberនិង តារាសម្តែងផ្សេងទៀត
 Justin Bieber
 Justin Bieber
បទចម្រៀង Pop Star
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T