ស្នេហាក្រោយរបស់ Golf កាន់តែបែបនេះ

//s6.kh1.co/b2/b27b5ee689327b5bfadec8bbe9dd5e6435f4a8ec.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មានស្នេហាមិនបានយូរប៉ុន្មានផង តារាប្រុសដ៏មានប្រជាប្រិយភាព លោក Golf Pichaya និង គូស្នេហ៍ដែលជាក្រមុំបរទេស កាន់តែបង្ហាញពីទិដ្ឋភាពស្វីតៗបែបនេះ ធ្វើឲ្យអ្នកទស្សនាចង់លើសជាតិស្ករ

ថៃ៖ បន្ទាប់ពីមានទំនាក់ទំនងស្នេហាសារជាថ្មីម្ដងទៀត ឃើញថា តារាប្រុសដ៏មានប្រជាប្រិយភាព លោក Golf Pichaya និងមិត្តស្រីវ័យក្មេង ដែលជាជនជាតិរុស្ស៊ីដ៏ស្រស់ស្អាត កាន់តែមានភាពរីករាយទ្វេដង ជាមួយនឹងការ​បង្ហាញខ្លួនជារឿយៗនៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានទស្សនាកម្សាន្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត គូស្នេហ៍មួយនេះ កំពុងតែត្រូវបានបណ្ដាអ្នកគាំទ្រទាំងនោះ ធ្វើការតាមដានយ៉ាងកៀកកិត ក៏ដូចជាចង់ឃើញពីទិដ្ឋភាពដ៏រ៉ូមែនទិករបស់អ្នកទាំងពីរឲ្យបានច្រើនឡើងថែមទៀត ប៉ុន្តែរឿងទាំងនោះ ពិតជាសមបំណងចំពោះហ្វេនៗជាច្រើន ខណៈពេលដែល Golf Pichaya មិនមានភាពលាក់លៀមអ្វី ព្រមនឹងបើកបង្ហាញយ៉ាងច្បាស់ៗពីឈុតឆាកដ៏ផ្អែមល្ហែមរបស់ខ្លួន និងគូស្នេហ៍។ 

នៅក្នុងនោះដែរ ត្រូវបានគេដឹងថា គូស្នេហ៍អ្នកទាំងពីរ បានទៅកម្សាន្តនៅតាមបណ្ដាខេត្ត  ដោយបានស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ដោយបានបង្ហោះរូបភាពនៅក្នុងអាងទឹក ខណៈពេលដែល លោកត្រូវបានមិត្តស្រីថើបថ្ពាល់យ៉ាងល្អូកល្អើន ដែលអាចនិយាយបានថា គឺជាទិដ្ឋភាពដ៏ពិសេសបំផុត រួមទាំងរំពឹងទុកថានឹងមានដំណឹងល្អក្នុងពេលខាងមុខនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Golf Pichaya
 Golf Pichaya
 Golf Pichaya
 Golf Pichaya
មិត្តស្រីរបស់  Golf Pichaya
មិត្តស្រីរបស់  Golf Pichaya
 Golf Pichaya និង មិត្តស្រី
 Golf Pichaya និង មិត្តស្រី
 Golf Pichaya និង មិត្តស្រី
 Golf Pichaya និង មិត្តស្រី
 Golf Pichaya និង មិត្តស្រី
 Golf Pichaya និង មិត្តស្រី
 Golf Pichaya 
 Golf Pichaya 
មិត្តស្រីរបស់ Golf Pichaya
មិត្តស្រីរបស់ Golf Pichaya
 Golf Pichaya និង មិត្តស្រី 
 Golf Pichaya និង មិត្តស្រី 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T