កាលពីថ្ងៃទី១ ដើមខែនេះ ប៉ូលីសនៅក្នុងទីក្រុង Marj ប្រទេសលីប៊ី បានធ្វើការចាប់ខ្លួន បុរសអេស៊ីប២នាក់ ដែលជាប់ចោទពីបទពង្រត់ និងរំលោភស្ដ្រីមេផ្ទះម្នាក់ យោងទៅតាមសារព័ត៌មានរបស់មោហីត។

នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ស្ដ្រីមេផ្ទះដែល មានអាយុ ៣៥ឆ្នាំនេះ បានធ្វើដំណើរត្រលប់មក ផ្ទះវិញជាមួយនឹងកូនស្រីរបស់ខ្លួន នៅពេលមកដល់មុខផ្ទះស្រាប់តែ បុរសជាអ្នករត់ ម៉ូតូកង់៣ ពីរនាក់បាននាំគ្នាចុះមកគំរាមនាង។ ខណៈពេលនោះ នាងមិនហ៊ានស្រែក នោះទេ ដោយសារតែពួកគេបានយក កាំបិតមកភ្ជង់ក របស់នាងនិងកូនស្រី។ នៅក្នុងនោះ ដោយសារតែស្ដ្រីនេះ ខ្លាចបុរសទាំងពីរនាក់ សម្លាប់ឬធ្វើបាបកូនស្រីរបស់ខ្លួនដែលមាន អាយុ៣ឆ្នាំនោះ នាងក៏សុខចិត្ដទៅជាមួយនឹង អ្នករត់ម៉ូតូកង់បីទាំង២នាក់នេះ និងទុកកូនស្រីនៅក្នុងផ្ទះចោល។ អ្វីដែលគួរឲ្យស្អប់ខ្ពើមនោះ គឺស្ដ្រីនេះ ត្រូវបានពួកគេរំលោភ អស់៧ម៉ោង និងទន្លាក់នាងចោលនៅតាមដងផ្លូវ ជាមួយនឹងការហូរឈាមជាច្រើន។

សម្រាប់ពេលនេះ ប៉ូលីសបានធ្វើការចាប់ខ្លួន អ្នកដែលប្រព្រឹត្ដនៅហេតុការណ៍ទាំងអស់នេះហើយ ដែលទាំងពីរនាក់នេះ ក៏បានសារភាពទទួលកំហុសដូចគ្នា។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលម្ដាយសុខចិត្ដលះបង់គ្រប់យ៉ាង ដើម្បីការពារកូនរបស់ខ្លួន?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]