វីដេអូ ដែលត្រូវបានថត ដោយកាម៉ារ៉ាសុវត្ថិភាព ដែលបំពាក់ក្នុងហាង លក់បឺហ្គឺ McDonald’s មួយ នៅឯទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានបង្ហាញពីសកម្មភាព ចោរបិតមុខម្នាក់ ប្រដាប់ដោយ កាំភ្លើងវែងមួយដើម បានសំរុកចូលទៅក្នុងហាងនោះ ថែមទាំងគំរាម និងសំឡុត អតិថិជន អោយក្រាបចុះលើឥដ្ឋ ហើយនិង សំឡុត គំរាម អ្នកគិតលុយ អោយ យកលុយចេញទាំងអស់ អោយលោកចោរនោះផងដែរ។ ពេលឃើញ លុយនៅនឹងមុខបែបនេះ លោកចោរហាក់ដូចជា រំភើប ភ្លេចខ្លួន រវល់តែ កើបលុយ ដាក់ក្នុង កាបូប ដែលជាហេតុធ្វើអោយ បង្កើត ឳកាសល្អ ដល់ ភ្ញៀវនៅទីនោះ ដែលមានភាព ក្លាហាន ហើយក៏បាន រួមគ្នា ចាប់លោកចោរ វាយដំ ច្រំធាក់ ឡើងចាស់ដៃផងដែរ។

សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖



តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?

ដោយ ជាតា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]