វ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់រុស្ស៊ី បានបង្ហាញសញ្ញាល្អ នៃការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំហើយ

//s6.kh1.co/5d/5deb895bbe0f4363fa86719b82bdefa80d245d99.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកស្ម័គ្រចិត្តទាំងអស់បានបង្កើតអង្គបដិប្រាណ ដើម្បីប្រឆាំងនឹងវីរុស ហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

រុស្ស៊ី៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានចេញផ្សាយរបាយការណ៍ដំបូង ស្ដីពីវ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ពួកគេ ដោយនិយាយថាការធ្វើតេស្ដដំបូងបង្ហាញសញ្ញានៃការឆ្លើយតបប្រព័ន្ធភាពស៊ាំ។ របាយការណ៍ដែលចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បាននិយាយថា អ្នកស្ម័គ្រចិត្តទាំងអស់បានបង្កើតអង្គបដិប្រាណ ដើម្បីប្រឆាំងនឹងវីរុស ហើយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសរុស្ស៊ីបានផ្ដល់អាជ្ញាប័ណ្ណវ៉ាក់សាំង សម្រាប់ការប្រើប្រាស់ក្នុងស្រុកនៅក្នុងខែសីហា ដែលជាប្រទេសដំបូងគេអាចសម្រេចបានដូច្នេះ មុនពេលទិន្នន័យត្រូវបានចេញផ្សាយ។ អ្នកជំនាញនិយាយថា ការសាកល្បងនេះគឺមានលក្ខណៈទ្រង់ទ្រាយតូចពេក សម្រាប់ការបញ្ជាក់ពីផ្នែកសុវត្ថិភាពនិងប្រសិទ្ធភាព។ ប៉ុន្តែទីក្រុងមូស្គូបានសាទរចំពោះលទ្ធផលនេះ ដើម្បីឆ្លើយតបទៅកាន់អ្នករិះគន់។

វ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់រុស្ស៊ី
វ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់រុស្ស៊ី

អ្នកជំនាញលោកខាងលិចមួយចំនួនបានលើកឡើងពីការព្រួយបារម្ភ អំពីល្បឿននៃការងាររបស់ប្រទេសរុស្ស៊ី ដោយសង្ស័យថាក្រុមអ្នកស្រាវជ្រាវទាំងនោះអាចដើរផ្លូវកាត់។ កាលពីខែមុន ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បាននិយាយថា វ៉ាក់សាំងនេះត្រូវបានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ទាំងអស់ ហើយកូនស្រីរបស់គាត់ម្នាក់ក៏ទទួលបានវ៉ាក់សាំងនេះរួចមកហើយដែរ។

ការសាកល្បងចំនួនពីរនៃវ៉ាក់សាំងដែលមានឈ្មោះថា Sputnik-V ត្រូវបានធ្វើឡើងនៅចន្លោះខែមិថុនា និងខែកក្កដា។ អ្នកស្ម័គ្រចិត្តចំនួន៣៨នាក់ដែលមានសុខភាពល្អបានចាក់វ៉ាក់សាំងមួយដូស ហើយបន្ទាប់មកទទួលបានវ៉ាក់សាំងម្ដងទៀត ក្នុងរយៈពេលបីសប្ដាហ៍ក្រោយមក។

អ្នកដែលបានចូលរួមមានអាយុចន្លោះពី១៨ទៅ៦០ឆ្នាំ ត្រូវបានតាមដានអស់រយៈពេល៤២ថ្ងៃ ហើយពួកគេទាំងអស់បានបង្កើតអង្គបដិប្រាណ ក្នុងរយៈពេលបីសប្ដាហ៍។ ក្នុងចំណោមផលប៉ះពាល់ទូទៅបំផុតគឺការឈឺក្បាល និងឈឺសន្លាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T