ប្រទះឃើញក្រហូងអាថ៌កំបាំងដ៏ធំមួយ ក្នុងប្រទេសរុស្ស៊ី ហើយអ្នកខ្លះជឿថា វាជាការបាក់ស្រុតរូងសម្ងាត់ក្រោមដីរបស់យោធា ឬថាសហោះបានចុះចត

//s6.kh1.co/2e/2e09435134140a613a36964b3f7a27d8cc268a6d.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រមិនប្រាកដថា រណ្ដៅដ៏ធំបែបនេះដែលត្រូវបានរកឃើញជាលើកទី៩នៅតំបន់នេះ ចាប់តាំងពីឆ្នាំ២០១៣មក បានកើតឡើងយ៉ាងដូចម្ដេចទេ។

រុស្ស៊ី៖ នាវិកទូរទស្សន៍រុស្ស៊ីមួយរូបដែលកំពុងហោះហើរនៅលើតំបន់ស៊ីបេរី បានប្រទះឃើញរណ្ដៅដ៏ធំមួយមានជម្រៅ៣០ម៉ែត្រនិងទទឹង២០ម៉ែត្រ ដែលរូបរាងរបស់វាមានភាពទាក់ទាញនៅក្នុងទំហំស៊ីមេទ្រី និងកម្លាំងនៃការផ្ទុះបែបធម្មជាតិដែលបានបង្កើតវាឡើង។ អ្នកវិទ្យាសាស្ត្រមិនប្រាកដថា រណ្ដៅដ៏ធំបែបនេះដែលត្រូវបានរកឃើញជាលើកទី៩នៅតំបន់នេះ ចាប់តាំងពីឆ្នាំ២០១៣មក បានកើតឡើងយ៉ាងដូចម្ដេចទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រហូងអាថ៌កំបាំងក្នុងប្រទេសរុស្ស៊ី
ក្រហូងអាថ៌កំបាំងក្នុងប្រទេសរុស្ស៊ី
ក្រហូងអាថ៌កំបាំងក្នុងប្រទេសរុស្ស៊ី
ក្រហូងអាថ៌កំបាំងក្នុងប្រទេសរុស្ស៊ី

ទ្រឹស្ដីដំបូងបានលើកឡើង នៅពេលរណ្ដៅដំបូងត្រូវបានគេរកឃើញនៅក្បែរកន្លែងយកប្រេងនិងឧស្ម័នមួយ នៅតំបន់ Yamal Peninsula នៅភាគពាយព្យនៃស៊ីបេរី ថាវាជាឥទ្ធិពលរបស់អាចម៍ផ្កាយ ការចុះចតរបស់ថាសហោះ ឬការបាក់ស្រុតនៃរូងក្រោមដីសម្ងាត់របស់យោធា។ ខណៈពេលដែលក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា រណ្ដៅយក្សនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើតឧស្ម័នមេតាន ដែលផ្ទុះនិងអាចជាលទ្ធផលនៃសីតុណ្ហភាពក្ដៅ នៅក្នុងតំបន់ ប៉ុន្តែនៅតែមានអ្នកស្រាវជ្រាវជាច្រើនមិនទាន់ដឹង។

ឥឡូវនេះ មិនមានទ្រឹស្ដីជាក់លាក់ណាមួយ ដែលអាចទទួលយកបាន ទៅលើការបង្កើតបាតុភូតស្មុគស្មាញទាំងនេះ។ វាអាចទៅរួច ដែលរណ្ដៅទាំងនេះត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែវាពិបាកក្នុងការប៉ាន់ស្មានចំនួនតួលេខ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T