រឿងរ៉ាវទាំងនេះ ទើបតារាសម្ដែងជើងចាស់ Tanyares សម្រេចចិត្តដាក់ពាក្យប្តឹងស្រីកំណាន់របស់ស្វាមី

//s6.kh1.co/da/dae3315b655ff72e3e57ae6b8281dcb15d81f716.jpg
នារី

 ០៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រឿងរ៉ាវទាំងនេះ ទើបតារាសម្ដែងជើងចាស់ Tanyares បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងស្រីកំណាន់ស្វាមីរឿង

ថៃ៖ តារាសម្ដែងដ៏មានប្រជាប្រិយភាពក្នុងសង្គមសិល្បៈថៃ Tanyares ដែលប្រិយមិត្តភាគច្រើនណាស់ បានស្គាល់នាងតាមរយៈរឿងភាគជាច្រើន ដែលតារាស្រីជើងចាស់រូបនេះ តែងតែសម្ដែងជាតួកាច ឆ្នាស់ ឈ្នានីស ឲ្យគេស្អប់គ្រប់គ្នា មិនថានៅក្នុងរឿងភាគមួយណាក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែកាលពីពេលថ្មីនេះ ព័ត៌មានថៃកំពុងចុះផ្សាយជាច្រើនអំពីនារីវ័យក្មេងមួយរូប ដែលមានទំនាក់ទំងស្នេហាជាមួយប្ដី Tanyares ហើយនារីវ័យក្មេងរូបនេះត្រូវបាន Tanyares ដាក់ពាក្យប្ដឹង ដោយសារតែនារីរូបនោះផ្ញើសាររំខានកូនស្រីគាត់។ Tanyares បានចេញមុខធ្វើបទសម្ភាសន៍រឿងប្រពន្ធចុងរបស់ស្វាមីនេះ គាត់ថាលែងខឹង លែងរករឿងយូរមកហើយ គាត់ថែមតែដឹងទៀតថា នារីរូបនេះបានទាក់ទងប្ដីរបស់គាត់មក៣ឆ្នាំហើយ តែគាត់មិនបានរករឿងអ្វីទេហើយ ក៏មិនឃាត់ស្វាមីនោះដែរ តែសុំកុំឱ្យមកបង្កបញ្ហាដល់គាត់។​ តារាសម្តែងTanyares ក៏បានប្រាប់ផងដែរថា ស្វាមីគាត់ក៏មិនមែនមានតែស្រីក្រៅម្នាក់នឹងទេ គឺមានច្រើនៗនាក់ទៀត តែអ្នកដទៃមិនមករំខានដល់គាត់ដែលជាប្រពន្ធដើមឡើយ គឺមានតែនារីរូបនេះទេ។

គួរឱ្យដឹងផងដែរថា អ្វីដែលធ្វើឱ្យតារារូបនេះក្ដៅក្រហាយ ខឹងខ្លាំងរហូតដល់ប្ដឹង និងឱ្យប្ដីគាត់បែកពីនារីរូបនេះ ព្រោះតែនារីរូបនេះហ៊ានមកផ្ញើសាររញ៉េរញ៉ៃដល់កូនស្រីជាទីស្រលាញ់របស់គាត់។ ដោយនារីរូបនេះបានផ្ញើរសារមកកូនសួសុខទុក្ខប្តីនាងតាមរយៈកូន ធ្វើឱ្យគាត់ក្ដៅឆេវតែម្ដង ព្រោះកូនគាត់មិនគួរមកដឹងឮរឿងបែបនេះទេ។ ពេលនេះតារាសម្តែង Tanyares បានសម្រេចប្ដឹងហើយ តែបើមកសន្យាជាមួយគាត់ឈប់មករញ៉េរញ៉ៃគ្រួសារគាត់ គាត់អាចនឹងដកពាក្យបណ្ដឹងវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រីកំណាន់ប្ដីរបស់ Tanyares
ស្រីកំណាន់ប្ដីរបស់ Tanyares
Tanyares
Tanyares
Tanyares និងស្វាមី
Tanyares និងស្វាមី
Tanyares និងកូនស្រី
Tanyares និងកូនស្រី
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T