កំពុងអង្គុយរៀនតាមអនឡាញសុខៗ ស្រាប់តែក្រុមចោរចូលប្លន់យកកុំព្យូទ័រ (មានវីដេអូ)

//s6.kh1.co/d8/d8b52a6b9a6cb523c8ae50494d1265a4d8ba8b26.png
សង្គម

 ០៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅ មានករណីប្លន់មួយបានកើតឡើង ក្នុងទីក្រុង Ambato ខណៈពេលសិស្សស្រីម្នាក់ កំពុងសិក្សាតាមប្រព័ន្ធអនឡាយ ដោយប្រើប្រាស់កម្មវិធី Zoom។

អាមេរិកខាងត្បូង៖ កាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅ មានករណីប្លន់មួយបានកើតឡើង ក្នុងទីក្រុង Ambato ខណៈពេលសិស្សស្រីម្នាក់ កំពុងសិក្សាតាមប្រព័ន្ធអនឡាយ ដោយប្រើប្រាស់កម្មវិធី Zoom

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញថា សិស្សានុសិស្សជាច្រើនកំពុងអង្គុយសិក្សានៅពីមុខកុំព្យូទ័ររបស់ពួក ហើយក្នុងចំណោមសិស្សទាំងអស់នោះ មានសិស្សស្រីម្នាក់ ត្រូវបានរំខានដោយក្រុមចោរមួយក្រុម ចូលមកដល់ក្នុងផ្ទះរបស់នាង។ ឃើញដូច្នេះសិស្សដទៃទៀត បានផ្ដោតអារម្មណ៍ និងប្រាប់ទៅដល់គ្រូបង្រៀនរបស់ពួកគេពីអ្វីដែលខ្លួនកំពុងឃើញ។ ហើយរំពេចនោះ ក្រុមចោរក៏បានដើរចូលមកដល់ក្នុងបន្ទប់របស់សិស្សស្រី និងយកកុំព្យូទ័ររបស់នាងទៅតែម្ដង។ 

ជាមួយគ្នានេះដែរ គ្រូបង្រៀន បានប្រាប់ឲ្យសិស្សរបស់ខ្លួន ប្រញាប់ប្រញាល់ទំនាក់ទំនងទៅកាន់ប៉ូលិស ដើម្បីឲ្យចុះទៅដល់កន្លែងកើតហេតុផ្ទាល់ផងដែរ។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើនេះ រួចមក ប៉ូលិសបានចាប់ខ្លួនបុរសចំនួនបួននាក់ ដោយមានអ្នកស្រី Maria Paula Romo ជារដ្ឋមន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ពីការចាប់ខ្លួននៅលើបណ្ដាញសង្គម Twitter។ ចំណែកសិស្សស្រីរងគ្រោះវិញ មិនត្រូវបានក្រុមចោរវាយធ្វើបាបឡើយ ហើយកុំព្យូទ័ររបស់នាងក៏ត្រូវបានរកឃើញ និងប្រគល់ឲ្យវិញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
ក្រុមចោរដែលចាប់ខ្លួនបាន
ក្រុមចោរដែលចាប់ខ្លួនបាន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T