មើលសម្រស់ ផេន ខេត ក្នុងខួបកំណើតឆ្នាំនេះ ម៉ាប់ៗមែន តែCute

//s4.kh1.co/98/980ed75f67566e88fcaf21c1e3bdf522c053fff9.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់េពីជោគជ័យលើវិថីសិល្បៈ កាលពីម្សិលមិញនេះ កញ្ញា ផេន ខេត បានធ្វើពិធីខួបកំណើតខ្លួនយ៉ាងអធិកអធម លេងខ្លួនយ៉ាងស៊ីវិល័យតែម្ដង។

ភ្នំពេញ៖ បច្ចុប្បន្នតារាភេទទី៣ កញ្ញា ផេន ខេត បច្ចុប្បន្ន នាងកាន់តែទទួលបានភាពល្បីល្បាញខ្លាំងជាងមុន ដែលមួយរយៈចុងក្រោយនេះ ឃើញលេចមុខតារារូបនេះ នៅតាមកម្មវិធីទូរទស្សន៍ធំៗជានិច្ច។ ដោយនាងមានសមត្ថភាពផ្នែកសិល្បៈច្រើន មិនថាសម្ដែង ឬធ្វើជាពិធីការីនោះទេ ជាពិសេស តារារូបនេះ ក៏មានភាពប៉ិនប្រសព្វអាចធ្វើឲ្យមហាជនជាច្រើនបានសើចសប្បាយ តាមរយៈកាយវិកា និងពាក្យសម្ដីផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី តារារូបនេះ ទើបតែឈានជើងចូលសិល្បៈ តែអាចទាញយកនៅប្រជាប្រិយភាព និងការចូលចិត្តពីទស្សនិកជនបានយ៉ាងឆាប់រហ័សតែម្ដង។ បើក្រឡេកទៅមើលការងារវិញ ក្រោយជោគជ័យលើវិស័យសិល្បៈបច្ចុប្បន្ននេះ គេសង្កេតឃើញថាតារាភេទទី៣រូបនេះ កាន់តែមានភាពមមាញឹកខ្លាំង សឹងតែមិនមានពេលទំនេរទៅហើយ។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ ក៏ជាថ្ងៃកំណើតតារារូបនេះផ្ទាល់ ដោយនាងបានធ្វើកម្មវិធីខួបកំណើតយ៉ាងអធិកអធម ព្រមទាំងបានអញ្ជើញនៅភ្ញៀវកិត្តិយសយ៉ាងច្រើន ព្រមទាំងឃើញនៅវត្តមានតារាល្បីៗជាច្រើនរូប ដែលបានទៅចូលរួមផងដែរ។ ម្យ៉ាងវិញទៀត ការរៀបចំដេគ័រក្នុងកម្មវិធីក៏ស្រស់ស្អាតទៀតផង តែបើងាកទៅមើលការតុបតែងខ្លួន ផេន ខេត វិញ ក៏មិនណយប៉ុន្មានឡើយ ដោយនាងបានរៀបចំខ្លួនបានយ៉ាងស្រស់សោភា ជាមួយឈុតពណ៌ស្វាយ បញ្ចេញដើមទ្រូង មើលទៅស៊ិចស៊ីតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
   កញ្ញា ផេន ខេត
  អ្នកនាង គង់ ចាន់ស្រីមុំ និង កញ្ញា ផេន ខេត
  អ្នកនាង គង់ ចាន់ស្រីមុំ និង កញ្ញា ផេន ខេត
  អ្នកនាង គង់ ចាន់ស្រីមុំ និង កញ្ញា ផេន ខេត
អ្នកនាង គង់ ចាន់ស្រីមុំ និង កញ្ញា ផេន ខេត
  អ្នកនាង គង់ ចាន់ស្រីមុំ ជាមួយស្វាមី និង ផេន ខេត
  អ្នកនាង គង់ ចាន់ស្រីមុំ ជាមួយស្វាមី និង ផេន ខេត
ផេន ខេត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T